យោងតាមប្រភពព័ត៌មានពី SammyHub បានឲ្យដឹងថា Samsung កំពុងតែរៀបចំបង្ហាញបន្ថែមនូវ សមាជិកមួយទៀត ស្ថិតក្នុងត្រកូលគ្រួសារ Galaxy Grand ជាមួយនឹងឈ្មោះហៅថា Galaxy Grand Neo។

បើតាមបណ្តាព័ត៌មានចចាមអារាម ជំហានដំបូងគឺ Galaxy Grand Neo នឹងត្រូវបានបំពាក់នូវអេក្រង់ WVGA 5 inch, CPU Quad Core A7 ល្បឿន 1,2 GHz ដូចទៅនឹង Galaxy Grand 2 ដែរ។

តាមរយះរូបភាព ដែលប្រភពខាងលើផ្គត់ផ្គង់មក យើងឃើញថា ការរចនាម៉ូតរបស់ Galaxy Grand គឺមិនមានអ្វីខុសប្លែកច្រើន បើប្រៀបជាមួយនឹង Grand Duos វើហ្សិនដំបូងគេនោះទេ។ ក្រៅពីការ រចនាម៉ូតស្រដៀងគ្នា Grand Neo ត្រូវបានដំឡើងរួចជាស្រេច នូវប្រព័ន្ធប្រតិបត្តិការ Android 4.3 ជាមួយនឹង Feature Multi Window ហើយក៏បានដំឡើងនូវ Softwares ផ្ទាល់ខ្លួនមួយចំនួន ដូចដែល Samsung បានដំឡើងនៅលើ Galaxy Note 3 និង Galaxy Grand 2 ផងដែរ។

បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានណាមួយ បង្ហើបឲ្យដឹងពីតំលៃលក់ និងថ្ងៃបញ្ចេញលក់នៃ ស្មាត ហ្វូននេះ នៅឡើយទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing