CamNews

៧១ ជាតួរលេខ ធ្វើអោយ អង្គការសហប្រជាជាតិ ភ័យព្រួយ ពីការគម្រាមគំហែង សន្តិសុខ ទ្វីបលោក

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកប្រយុទ្ធបរទេស ច្រើនជាង ២៥,០០០ នាក់ បានធ្វើដំណើរទៅចូលរួម ចូល ដៃជាមួយនឹងក្រុមសកម្មប្រយុទ្ធ រួមមានដូចជា ក្រុមអាល់កៃដា និង ក្រុមរដ្ឋ  អ៊ីស្លាមជ្រុលនិយម IS ជា ដើម នេះបើយោងតាមរបាយការណ៍ អង្គការ សហប្រជាជាតិ ។

ក្រុមអ្នកជំនាញអោយដឹងថា លំហូរនៃក្រុមអ្នកប្រយុទ្ធ ទៅចុះចូលជាមួយនឹង ក្រុម   ភារវករ គឺមានការ កើនឡើងខ្ពស់ជាខ្លាំង នៅក្នុងទំព័រ ប្រវត្តិសាស្រ្ត ។ ក្រុមអ្នកប្រយុទ្ធ ចុះចូល ហោចណាស់ មកពី ១០០ ប្រទេស បានធ្វើដំណើរទៅកាន់តំបន់ នៃប្រទេស អ៊ីរ៉ាក់ ស៊ីរី ល៊ីប៊ី និង ប៉ាគីស្ថានជាដើម ។

របាយការណ៍ដដែល លើកឡើងអោយដឹងថា បរិបទនៃការកើនឡើង កំពូល  អ្នក ប្រយុទ្ធ ចុះចូល ទាំង នោះ គឺមានការគម្រាមគំហែងដល់សន្តិសុខពិភពលោក ទាំងបច្ចុប្បន្ន និង   អនាគត ។ ជាការពិត ពិត ជាមានការឡើងខ្លាំងណាស់ ពោល តួរលេខ បានកើតឡើងដល់ទៅ ៧១ ភាគរយ ចន្លោះពាក់កណ្តាល ឆ្នាំ ២០១៤ រហូតដល់ ខែមីនា ឆ្នាំ ២០១៥ ។

គួរបញ្ជាក់ថា ស៊ីរី និង អ៊ីរ៉ាក់ គឺជាតំបន់ដែលអាចនិយាយបានថា ជាសាលារៀន ហ្វឹក ហ្វើន ចុងក្រោយ សម្រេចបាន ក្រុមភារវករ ក្នុងនោះ មានវត្តមាន  កំពូល អ្នកប្រយុទ្ធ    បរទេស​ដល់ទៅ  ២២,០០០ នាក់ ខណៈតួរលេខ នៃចំនួនក្រុមអ្នកប្រយុទ្ធបរទេស មានដល់ទៅ ៦,៥០០ នាក់   នៅក្នុងប្រទេស អាហ្វហ្គា នីស្ថាន ១០០ នាក់ នៅក្នុងប្រទេស យេម៉ែន ល៊ីប៊ី ប៉ាគីស្ថាន ខណៈតួរលេខកើន ឡើងខ្ពស់ នៃក្រុមអ្នក ប្រយុទ្ធបរទេស ចុះចូលក្រុមភារវករ ភាគច្រើន គឺ   មកពី ប្រទេស ទុយនេស៊ី ម៉ារ៉ុក បារាំង និង រុស្ស៊ី ជា ដើម ។ ទន្ទឹមនឹងគ្នានេះផងដែរ តួរលេខកើនឡើងខ្លាំងនោះ  ក៏មានលំហូរចេញពីប្រទេស ផ្សេងៗទៀត រួមមានដូចជា ៖ Finland , Trinidad និង Tobago ជាដើម ។ របាយការណ៍មួយនេះ បានអំពាវនាវអោយ ក្រុមស៊ើបការណ៍សម្ងាត់ មានការចែករំលែកព័ត៌មានគ្នា ឈា នទៅ ដល់កំណត់អត្តសញ្ញាណ ក្រុមអ្នក ប្រយុទ្ធបរទេស ចុះចូល ក្រុមភារវករ អាល់កៃដា ឬ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម​៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី