CamNews

កំពូលអ្នកលួច ចាត់ទុកគុកជាផ្ទះសំណាក់ សាធារណៈ

ជនសង្ស័យ​ជា​ចោរ​លួច​ម្នាក់​ដែលធ្លាប់​ជាប់គុក​១៥​ខែ​ ដោយសារ​លួច​កាច់​.​ក​ម៉ូតូ​ ទើបបាន
​​រួចខ្លួន ក៏ចាប់ផ្ដើម​ប្រក​របរ​លួច​ដដែល​ ហើយក៏ត្រូវចូលគុកវិញដដែល។​ ប៉ុន្ដែលើក​នេះ​ ជន
ម្នាក់នេះ ត្រូវបានគេសង្ស័យថា ប្រទះអ្វី លួចនោះ សូម្បីតែ​ចង្ក្រាន​ហ្គា​ស​ ចាន​ ឆ្នាំង​ វែក​ ខ្ទះ​
កង់​ ក៏​លួច​ដែរ​។

កាលពី​វេលា​ ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១២ ជនសង្ស័យខាងលើ​ត្រូវ​
បានចាប់ខ្លួន​សា​ជា​ថ្មី​ ​ នៅ​ចំណុច​ភូមិ​កកោះ​ ឃុំ​ត្រ​ពាំ​ង​ព្រះ​ ស្រុក​ព្រៃឈរ​ ខេត្ដកំពង់ចាម។​

​លោក​កែវ​ សេង​ហ៊ាន់​ អធិការ​នគរ​បាល​ស្រុក​ព្រៃឈរ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ចោរលួច​
ទើប​ចេញពី​គុក​នេះ​មាន​ ឈ្មោះ​នី​ម​ ពិសិដ្ឋ​ ហៅ​ស្វិត​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ទី​២​
ឃុំ​រកា​ខ្នុរ​ ស្រុក​ក្រូចឆ្មា​ ត្រូវ​បាន​ស្ដ្រី​ម្ចាស់ផ្ទះ​ឈ្មោះ​ នេ​ត​ ងី​ម​ អាយុ​៥១​ឆ្នាំ​ ទៅ​ក្រោមផ្ទះ​របស់​
គាត់​ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ​ ធ្វើ​សកម្ម​ ភាព​លួច​យក​ចាន​ ឆ្នាំង​ ខ្ទះ​ វែក​ ចង្ក្រាន​ ហ្គា​ស​ របស់
គាត់។

ក្រោយ​ធ្វើ​សកម្មភាព​ គាត់​ ក៏​ប្ដឹង​សមត្ថកិច្ច​នគរបាល​ឱ្យ​តាម​ចាប់​ខ្លួន​ ខណៈ​ជនសង្ស័យ​ដឹង
ខ្លួន​ហើយ​យក​ សម្ភារៈ​ខាងលើ​លាក់​ទុក​ក្នុង​ព្រៃ​ខាងក្រោយ​ ភូមិ​ និង​ទៅ​ចូល​ផ្ទះ​អ្នក​ភូមិ​ម្នាក់​
ទៀត​ លួច​បាន​កង់​១​គ្រឿង​ដើម្បី​ជិះ​គេចខ្លួន​ តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បាន​
ក្រោយ​ពីជនសង្ស័យកំពុងព្យាយាមគេចខ្លួន។

បច្ចុប្បន្ន ជនខាងលើនេះត្រូវបាននគរបាល កសាង​ សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​ខេត្ដ​ ចាត់ការ​
​តាមច្បាប់​៕

ដោយ ៖ វិជ័យ
ប្រភព ៖ NKW