CamNews

អ្នកជំងឺ ផ្ទុក វីរុស អាសន្នរោគ Ebola ១៧ នាក់ បានបាត់ខ្លួន បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ ១៧ នាក់ ជាប់ពាក់ព័ន្ធ ជាក្រុមអ្នកជម្ងឺ មានជម្ងឺឆ្លងអាសន្នរោគ Ebola ទាំងអស់ គ្នាបានបាត់ខ្លួនបាត់ទៅហើយ នៅក្នុងប្រទេស Liberia ក្រោយពី មជ្ឈមណ្ឌល  សុខភាព មួយកន្លែង នៅក្នុងក្រុង រងនូវការវាយប្រហារ ក៏ដូចជា វាយលុក  នេះ បើតាមការគូសបញ្ជាក់  អោយដឹង ពីមន្រ្តី រដ្ឋាភិបាល ។

យ៉ាងណាមិញ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី បានគូសបញ្ជាក់ដោយបានដកស្រង់ ប្រភពពីរដ្ឋាភិ បាលអោយដឹងថា ដើមឡើយរដ្ឋាភិបាល បានធ្វើការបដិសេធ ថាពួកគេបានបាត់ខ្លួន ខណៈមានការ លើកឡើងអោយដឹងថា អ្នកជម្ងឺទាំងអស់ ត្រូវបានផ្លាស់ប្តូរទៅកាន់ទីកន្លែងមួយផ្សេងទៀត ។

គួរបញ្ជាក់ថា ការផ្ទុះឡើងនៃជម្ងឺអាសន្នរោគ ដែលត្រូវបានពិភពលោក ស្គាល់ថា Ebola នោះ គឺបាន រាតត្បាតចេញពីប្រទេស Guinea ទៅប្រទេស Liberia ទៅប្រទេស Sierra Leone  និង ឆ្លងរាតត្បាត ជាបន្តទៅប្រទេស    Nigeria ផងដែរ  ស្របពេលដែល​ ជម្ងឺឆ្លង ដ៏កាចសាហាវ មួយនេះ បានសម្លាប់ មនុស្សយ៉ាងហោច ១,១៤៥ នាក់ ហើយ ។

ដោយឡែក អង្គការសុខភាព ពិភពលោក The World Health Organization(WHO)បានទទូចអោយ មានការវិភាគ តាមដាន និង ស្គែន  រកមេរោគជាមុនសិន នៅតាមបណ្តាច្រកចេញ តាមព្រលានយន្ត ហោះទៅលើក្រុមមនុស្ស  ដែល ជាអ្នកធ្វើដំណើរ   មកពីប្រទេស ប្រឈមខាងលើ  ។ មិនត្រឹមតែ រឹត បន្តឹង តាមដាន ស្កែនរកជម្ងឺប្រភេទនេះ នៅតាមព្រលានយន្តហោះតែប៉ុណ្ណោះ​ទេ  តែត្រូវធ្វើឡើងនៅ តាមបណ្តា កំពង់ផែ ក៏ដូចជា ច្រកចេញចូល តាមផ្លូវគោក ដូចគ្នាដែរ ។

គួររំឭកថា ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ មួយចំនួន  បានឈប់ហោះទៅកាន់ប្រទេស មួយចំនួនដូចជា Guinea, Liberia និង Sierra Leone ជាដើម  ។   ទន្ទឹមនឹងនេះ សេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា ប្រទេស Cameroon បានបិទជាផ្លូវការ នូវច្រកចេញចូល តាំងពីផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ជាមួយនឹងប្រទេស Nigeria ។ Ebola គឺជាជម្ងឺអាសន្ន   ឆ្លង រាតត្បាត  យ៉ាងសាហាវ ដែលបានផ្ទុះចេញពី ទ្វីបអាហ្រ្វិក ភាគខាងលិច ហើយវា គឺជាជម្ងឺ   ឆ្លង  ដ៏សាហាវបំផុត របស់ពិភព លោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ  នៅ ក្នុងនោះ ពុំ ទាន់រកឃើញ ថ្នាំព្យាបាល នៅ ឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី