CamNews

ចាប់ខ្លួន អតីតឧត្តមសេនីឯក ករណី ពាក់ព័ន្ធ នឹងការចាប់ជម្រិត សិស្សនិស្សិត ២ នាក់

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បាន ចេញ ផ្សាយ  នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ ២០១៤ នេះថា កងកម្លាំង ការពារ  ជាតិ ប្រទេស   ហ្វីលីពីន   បានចាប់ខ្លួន អតីតឧត្តមសេនីឯកលោក Jovito Palparan នៅទី ក្រុង ម៉ានីល ក្នុង   ករណី ពាក់ព័ន្ធ នឹងការចាប់ជម្រិត សិស្សនិស្សិត ២ នាក់ នៃ សកលវិទ្យាល័យ ហ្វីលីពីន (UP) ហើយរឿងក្តីនេះត្រូវបានប៉ូលិសស៊ើបអង្កេតអស់រយៈពេល ជាង២ឆ្នាំ មកហើយ។

លោក Palparan  ដែលជា  អតីតមេបញ្ជាការកងពលទ័ពស្មើជើង  ជំនាន់ ទី៧ ត្រូវបានចាប់ខ្លួន ដោយ ទាហានវិជ្ជាជីវៈ និង ក្រុមស៊ើបអង្កេតជាតិ Bureau (NBI) នៅវេលាម៉ោងប្រហែលជា ៣ កន្លះ រំលង អា ធ្រាត្រ ថ្ងៃទី ១២ ខែ សីហា នៅទីក្រុង ម៉ានីល ។  ប្រធានការិយាល័យ កិច្ចការសាធារណៈនៃកងប្រដាប់ អាវុធ លោក Ramon Zagala បាននិយាយថា « គាត់មិនបាន តទល់ទៅនឹងការចាប់ខ្លួននោះទេ »។

គាត់បានបន្តទៀតថា លោក Palparan ឥឡូវ នេះ កំពុង  ស្ថិតនៅ មន្ទីរ     ឃុំឃាំង របស់ភា្នក់ងារ ស៊ើប អង្កេត NBI រង់ចាំការកាត់ទោស អាស្រ័យទៅតាមទម្ងន់ទោស និងសិទ្ធការពារខ្លួនក្នុងការសម្រេចសេច ក្តី។

គួរបញ្ជាក់ផងដែរថា លោក Palparen បានគេចខ្លួនចាប់តាំងពីខែធ្នូរឆ្នាំ២០១១បន្ទាប់ពីតុលាការសង្កាត់ កោះបាឡាខេន ចេញដីកា ចាប់ខ្លួនក្នុង ករណីចាប់ជម្រិត និសិត្ស ២នាក់ គឺនាង ការ៉ែន អ៊ែមផេណូ និង ហ្សែលីន ខាដាភេន កាលពីខែមិថុនា ឆ្នាំ២០០៦ នៅក្នុងទីក្រុង ហាហ្គោណយ នៃកោះ បាឡាខេន។

កន្លងមករដ្ឋាភិបាលហ្វីលីពី បានប្រកាសថានឹងផ្តល់ប្រាក់ ចំនួន ៥ លានប៉េសូ សម្រាប់អ្នក ដែលនាំផ្លូវ​ទៅដល់ការចាប់ខ្លួនរូបលោក Palparen ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និងស៊ិនហួរ