CamNews

តម្លៃ​ “ទិញ​ដាច់​” របស់ iPhone 6 និង iPhone 6 Plus ថ្លៃ​ប៉ុន្មាន​?

អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ភាគ​ច្រើន បាន​ដឹង​អំពី​តម្លៃ​លក់​នៃ iPhone ថ្មី របស់ Apple ដែល​មាន​ភ្ជាប់
​ជាមួយ​នឹង​កិច្ច​សន្យា​ប្រើ​បណ្ដាញ​ទូរ​ស័ព្ទ​ចំនួន​ពីរ​ឆ្នាំ ក៏​ប៉ុន្ដែ សួរ​ថា តើ​​​តម្លៃ​ទិញ​ដាច់ របស់​ស្មាត
​ហ្វូន​ទាំង​ពីរ​នេះ នឹង​ថ្លៃ​ប៉ុន្មាន​ឱ្យ​ពិត​ប្រាកដ?

Apple បាន​ប្រកាស​ថា iPhone 6 មាន​តម្លៃ​ចាប់​ពី ១៩៩​ដុល្លារ ដល់ ៣៩៩​ដុល្លារ អាស្រ័យ​លើ​
កំណែអង្គ​ចង​ចាំ​​និមួយ​ៗ​។ ចំពោះ iPhone 6 Plus មាន​តម្លៃ​ចាប់​ពី ២៩៩​ដុល្លារ ៖  iPhone 6 Plus
កំណែអង្គ​ចង​ចាំ 16 GB មាន​តម្លៃ ២៩៩​ដុល្លារ  ចំណែកកំណែ  64 GB មាន​តម្លៃ  ៣៩៩​ដុល្លារ
ហើយ​​កំណែ 128 GB គឺ​មាន​តម្លៃ  ៤៩៩​ដុល្លារ​  ដោយ​មាន​ភ្ជាប់​​នឹង​កិច្ច​សន្យា​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​
របស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់ទូរស័ព្ទ រយៈ​ពេល ២​ឆ្នាំ​។  អតិថិ​ជន​មាន​បំណង​ទិញ  iPhone ថ្មី​  របស់​
Apple អាច​បញ្ជា​ទិញ ចាប់​ពី​ថ្ងៃ​ទី ១៩​កញ្ញា​ខាង​មុខ​។

យ៉ាង​នេះ​ក្ដី អ្វី​ដែល​សាធារណ​ជន​កម្ពុជា​ មាន​ការ​ចាប់​អារម្មណ៍ជាង​ព័ត៌មាន​ខាង​លើ គឺ​តម្លៃ​ទិញ​
ផ្ដាច់​នៃ​ស្មាត​ហ្វូន​ថ្មី​នេះ ថា​តើ​វា​មាន​តម្លៃ​ប៉ុន្មាន​ឱ្យ​ពិត​ប្រាកដ ក្នុង​ករណី​ទី​ផ្សារ​ដូច​ស្រុក​ខ្មែរ​?

ថ្មី​ៗ​នេះ ទំព័រ​បច្ចេក​វិទ្យា​ Slashgear បាន​ឱ្យដឹង​ថា iPhone 6 កំណែ 16 GB នឹង​មាន​តម្លៃ ៦៤៩
​ដុល្លារ​អាមេរិក មិន​មាន​កិច្ច​សន្យា​ប្រើ​ប្រព័ន្ធ​ទូរ​ស័ព្ទ ចំណែក iPhone 6 Plus កំណែ 16 GB នឹង
​ថ្លៃ​ជាង  iPhone 6  កំណែ 16 GB ចំនួន ១០០​ដុល្លារ  ពោល​គឺ​ វា​មាន​តម្លៃ ៧៤៩​ដុល្លារ​។  ខាង
​ក្រោម​នេះ  គឺ​ជា​តារាង​តម្លៃ ​ “ទិញ​ដាច់ ” របស់  iPhone ថ្មី  ដោយ​មិន​មាន​ភ្ជាប់​កិច្ច​សន្យា​ប្រើ​
បណ្ដាញ​ទូរស័ព្ទ របស់ T-Mobile ៖

សម្រាប់​ទី​ផ្សារ​ស្រុក​ខ្មែរ នៅ​មុន​ថ្ងៃ​ទី ១៩  កញ្ញា​​ខាង​មុខ  អតិថិ​ជន  ប្រហែល​ជា​មិន​អាច​បញ្ជា​
ទិញ​ iPhone 6 Plus និង​ iPhone 6 នោះ​ទេ ព្រោះ​ថា ទី​ផ្សារ​តូច​មួយ​នេះ ក៏​ប្រហែល​ជា​មិន​ស្ថិត
​ក្នុង​បញ្ជី​អទិភាព​របស់ Apple ។ ចំណែក​តម្លៃ​របស់​​ស្មាត​ហ្វូន​នេះ ក្នុង​ទី​ផ្សារ​កម្ពុជា ក៏​អាច​នឹង​​ថ្លៃ
​ជាង​តម្លៃ​ដែលត្រូវ​បាន​កំណត់​ដោយ​ Apple ដល់​ទៅ​រយ​ដុល្លារ​អាមេរិក​៕

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Slashgear/Cnet