CamNews

សម្ភព ឣង្គរជ័យទិព្វ នៅស្រុកឣង្គរជ័យ រងការចោទប្រកាន់ថា ព្យាបាលនិស្សិត ពេទ្យម្នាក់ស្លាប់

កំពត ៖ និស្សិតពេទ្យម្នាក់រៀនឆ្នាំទី ៦ បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្លីនិកឯកជនមួយមានយីហោ "មន្ទីរសម្រាក ព្យាបាល និងសម្ភពឣង្គរជ័យទិព្វ" កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្ទីរសម្រាកព្យាបាល និងសម្ភពឣង្គរជ័យទិព្វ មានទីតាំងស្ថិតនៅផ្សារតានី ភូមិប្រាល ឃុំតានី ស្រុកឣង្គរជ័យ ខេត្តកំពត ដែលមានម្ចាស់ឣ្នកព្យាបាលឈ្មោះ ឡុង ផលឡែន ។

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា ជនរងគ្រោះមានឈ្មោះ យឿន សុយាន ភេទប្រុស ឣាយុ ២៤ឆ្នាំ មុខរបរជានិស្សិតពេទ្យឆ្នាំទី៦ រៀននៅសាលាពេទ្យ "កឹងថើ" ប្រទេសវៀតណាម មុនចេញ ទៅរៀនប្រទេសវៀតណាម ជាយោធារបស់ឣង្គភាព កងឣង្គរក្សសម្តេចតេជោ មានទីលំនៅភូមិកោះស្តេច ឃុំ ត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

ក្រុមគ្រួសាររៀបរាប់ទៀតថា ជនរងគ្រោះ បានសុំច្បាប់សាលាមកលេងផ្ទះចំនួន ០២ថ្ងៃ មកដល់ផ្ទះឯស្រុកនេះ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ លុះមកដល់នៅផ្ទះជនរងគ្រោះមិនស្រួលខ្លួន ចេះតែហត់ បន្ទាប់មកម្តាយបង្កើត ជនរងគ្រោះ ក៏នាំជនរងគ្រោះទៅគ្លីនិកពេទ្យខាងលើនេះភ្លាម កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ដដែល ខណៈនាំមកដល់ មន្ទីរពេទ្យ គឺគ្រូពេទ្យក៏បានធ្វើការពិនិត្យ ហើយរកឃើញថា ជនរងគ្រោះមានកើតជំងឺ "រលាកទងសួត និងខ្វះឈាម"  ដូច្នេះគ្រូពេទ្យក៏ផ្សំថ្នាំឲ្យលេបបណ្តោះឣាសន្នសិន ហើយគ្រូពេទ្យ ក៏ឲ្យម្តាយនាំជនរងគ្រោះ  វិលត្រឡប់មកផ្ទះវិញ ហើយរង់ចាំព្រឹកថ្ងៃស្អែក នឹងនាំជនរងគ្រោះមកម្តងទៀត ដើម្បីធ្វើការបញ្ចូលឈាម លុះដល់វេលាម៉ោង ៦និង៣០ នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ម្តាយ និងជនរងគ្រោះបានទៅពេទ្យតាមកាលកំណត់របស់គ្រូពេទ្យម្តងទៀត រួចមក គ្រូពេទ្យ ក៏បានធ្វើការបញ្ចូលឈាមឲ្យជនរងគ្រោះ បានជិតឣស់ចំនួន ២ប្លោក ដោយគិតតម្លៃក្នុង ១ ប្លោកឈាម ស្មើនឹង ៥០ម៉ឺនរៀល លុះបញ្ចូលដល់វេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ជនគ្រោះបានដាច់ខ្យល់ស្លាប់ បាត់បង់ជីវិតភ្លាមតែម្តង ក្នុងចន្លោះពេលកំពុងព្យាបាលជនរងគ្រោះ មិនធូរស្រាលឡើយ ហើយពេទ្យក៏មិនរក វិធីណា បញ្ជូនបន្តដែរ ដឹងថា ខ្លួនមិនសូវស្ទាត់ជំនាញ ក្នុងការព្យាបាលដែរ រហូតទុកឲ្យជួបនូវវិបត្តិយ៉ាងដូច្នេះ ។

ឪពុកបង្កើតសពជនរងគ្រោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមឣម្ពិលដឹងថា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ខ្លួនគាត់ បានទទួលយកការសម្របសម្រួលពីគ្រូពេទ្យ នៃគ្លីនិកឯកជនខាងលើនេះហើយ ដោយឈរលើជំហរត្រូវរ៉ូវគ្នា ចំនួន ៣.០០០ដុល្លារ បញ្ចប់រឿង ប៉ុន្តែ លុយចំនួន ៣.០០០ដុល្លារនេះ គ្រូពេទ្យមិនទាន់បានប្រគល់ឲ្យនៅឡើយទេ គឺបានសន្យារង់ចាំធ្វើបុណ្យសព ៧ថ្ងៃហើយសិន ។ ឪពុកសពជនរងគ្រោះបន្តទៀតថា រូបគាត់ដំបូងចង់ប្តឹង សមត្ថ កិច្ចដែរ តែក្រោយមក ក៏សម្រេចចិត្តលែងប្តឹងវិញ ។

តាមប្រភពបានឲ្យដឹងថា គ្លីនិកឯកជនខាងលើ ពួកគ្រូពេទ្យ មិនមានជំនាញពិតប្រាកដនោះទេ បើតាមប្រភពដដែលថា ការព្យាបាលធ្លាប់មានកើតគ្រោះថ្នាក់ដូចគ្នានេះចំនួន២ដងរួចមកហើយ និងលើកនេះជាលើកទី៣ហើយផងដែរ ។

បើតាមឣ្នកច្បាប់ បាននិយាយថា ករណីមានដូចខាងលើនេះ ទោះបីធ្វើការសម្របសម្រួលគ្នា រវាងខាងជនរងគ្រោះ និងខាងគ្រូពេទ្យយ៉ាងណាក៏ដោយ ក៏នៅជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ដែរ ហើយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនានា ត្រូវ តែបើកការស្រាវជ្រាវ ហើយចាត់ការទៅតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល