ស្បែកជ្រីវជ្រួញ គឺជាបញ្ហា ដែលមនុស្សទាំងប្រុស ទាំងស្រី ភាគច្រើនកំពុង ប្រឈមមុខ។ អ្នកខ្លះកើតមកមានស្បែកតឹងណែន ស ស្អាត អំណោយផលមកពី ធម្មជាតិ ប៉ុន្តែអ្នកខ្លះ អកុសល នៅវ័យក្មេងសោះ ស្បែកក៏ជ្រួញបាត់ទៅហើយ។ ភាពជ្រីវជ្រួញមុនវ័យ បណ្តាលមកពី លក្ខខណ្ឌបរិស្ថានកខ្វក់ និងជាតិគីមី ដែលមាន នៅក្នុងផ្សែងផ្សេងៗ អាចបំផ្លាញកោសិកាស្បែកបាន។ ដូចនេះ ដើម្បីការពារបញ្ហានេះ កុំឲកើតមានឡើង អ្នកគូរតែបរិភោគ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងពពួកសណ្តែក ឲបានគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគួរតែ ញ៉ាំទឹកឲបាន ៨ ទៅ ១០ កែវជារៀងរាល់ថ្ងៃ ដើម្បីរក្សាស្បែកឲមានសំណើម និងត្រូវលាបឡេការពារកំដៅថ្ងៃ មុនពេលចេញទៅ ខាងក្រៅ។ ម៉្យាងទៀត អ្នកគួរតែជៀសវៀងការបរិភោគ ភេស្ជៈដែលមានជាតិអាកុល បារី និងកាហ្វេអ៊ីន។ រីឯខាងក្រោមនេះ គឺជាវិធីងាយៗ បែបធម្មជាតិ ក្នុងការព្យាបាល ស្បែកជ្រីវជ្រួញ៖
<object width="500" height="400" data="http://www.youtube.com/v/YhQGSMarPbk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/YhQGSMarPbk&rel=1" /></object>

វិធីទី ១

យកពងមាន់តែផ្នែកស លាបលើស្បែកដែលជ្រួញ ហើយទុក ២០នាទី ទើបលាងចេញដោយប្រើទឹកក្តៅឧណ្ណៗ។

វិធីទី ២
កិនផ្លែបឺរ ១/២ ផ្លែ រួចលាយក្រែមស្រស់ ២ស្លាបព្រាបាយ គ្រាប់កប្បាស ២ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ស្លាបព្រាបាយ រួចកូរឲសព្វ បន្ទាប់មកលាបទៅលើស្បែក ១ម៉ោងក្រោយមកទើបលាងទឹកចេញ។

វិធីទី ៣
យកផ្លែល្ហុង និងចេកច្របល់ចូលគ្នា រួចលាបទៅលើស្បែក ដោយទុក ២០នាទី ទើបលាងទឹកចេញជាមួយនឹង ទឹកក្តៅឧណ្ណៗ

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ homeveda