ភ្នំពេញ៖ នៅក្នុងមជ្ឈដ្ឋានសិល្បៈ មានផលិតកម្ម ជាច្រើនកំពុងតែ ប្រជែងគ្នា ដណ្ដើមទីផ្សារ ដណ្ដើមប្រជាប្រិយភាព ពីសំណាក់ទស្សនិកជន ដោយបានសម្រុក ផលិតបទចម្រៀងជាហូរហែ ចរាចរលក់នៅលើទីផ្សារ បម្រើអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់ គ្រប់ទិសទី ។ យ៉ាងណាមិញ ផលិតកម្ម HD ដែលជាផលិតកម្មមួយ កំពុងតែប្រមូលផ្ដុំទៅដោយតារាចម្រៀងចាស់ថ្មី ពោរពេញដោយសមត្ថភាព បាននឹងកំពុងតែរួមគ្នា រកវិធីសាស្ត្រយ៉ាងណា ផលិតបទចម្រៀង ឲ្យមានដំណើរការល្អ វាយលុកទីផ្សារ ប្រកបដោយការប្រកួតប្រជែង នាដើមឆ្នាំ២០១៥នេះ។

សម្រាប់គម្រោង នៅក្នុងឆ្នាំ២០១៥នេះ ផលិតកម្ម HD គ្រោងផលិតបទចម្រៀងជា CD និង VCD ឲ្យបានច្រើនវ៉ុល តាមអ្វីដែល អាចធ្វើទៅបាន និងព្យាយាមធ្វើយ៉ាងណា រកគំនិតកែច្នៃការផលិត ឲ្យមើលទៅរឹតតែប្លែក មានការចាប់អារម្មណ៍ ដោយរំពឹងថា ចម្រៀងថ្មីដែលមាននៅក្នុងផលិតកម្ម HD ចេញលក់នៅលើទីផ្សារ ពិតជាមានសំឡេងគាំទ្រច្រើនពីមហាជន ។

លោក សុខ សន្យា អ្នកគ្រប់គ្រងផលិតកម្ម HD បានថ្លែងប្រាប់ LookingTODAY ឲ្យដឹងថា ថ្មីៗនេះ ផលិតកម្ម HD បានទទួលវត្តមាន តារាចម្រៀងមួយដួងទៀត គឺលោក សូ លីដូ ខណៈដែលផលិតកម្ម មានតារាចម្រៀងជាច្រើនដួងរួចមកហើយ រួមមាន លោក ថាន់ ណាថាត កញ្ញា អារីណា លោក ពេជ្រ អារុណរះ និងកញ្ញា សូលីកា ជាដើម។ សព្វថ្ងៃផលិតកម្ម បានសម្រេចនូវស្នាដៃមួយចំនួនក្នុងនោះ មាន MV ចំនួន២ វ៉ុល ព្រមទាំងមានCDចម្រៀង ជាច្រើនទៀត ។ រាល់ថ្ងៃសម្រាប់ CD ចម្រៀង ដែលស្ទុះខ្លាំង នៅលើទីផ្សារមានដូចជាបទ "ឈឺហួសព្រោះខែឆ្នាំ" បកស្រាយដោយលោក ថាន់ ណាថាត់ និង កញ្ញា អារីណា ។ បទ "អស់ឱកាស ជូតទឹកភ្នែកឲ្យអូន,បេះដូងមនុស្សសំណល់,បានត្រឹមកំដរអតីតសង្សារចាស់" ជាបទដែលកំពុងពេញនិយម នៅក្នុងស្រទាប់យុវវ័យ ។

លោក សុខ សន្យា បានបន្តថា ទោះបីជាផលិតកម្ម HD ហាក់នៅក្មេងខ្ចី ក៏ពិតមែន តែលោកបានពង្រឹងខ្លាំងផ្នែកទីផ្សារ ជាពិសេស ការវាយលុកបទចម្រៀង បែបយុវវ័យ។ ម្ល៉ោះហើយយុទ្ធសាស្ត្រ ដែលយើងមានសម្រាប់គ្រប់គ្រង រៀបចំចាត់ចែង ក្នុងផលិតកម្ម គឺមានយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យ HD មានគុណភាព HD បានដើរទៅលើទីផ្សារ យ៉ាងល្អប្រសើរ ។

ថ្មីៗនេះទៀតសោត ផលិតកម្មមានបទចម្រៀង របស់លោក សូ លីដូ និងកញ្ញាសូ លីកា គឺបទ"សង្សារបងអើយ..!" ជាបទពេញនិយមរាល់ថ្ងៃ ប្រចាំផលិតកម្ម HD និងបទ "សង្សារៗពិបាកខ្លាំងណាស់" បកស្រាយដោយនាយឆឺត ជាដើម ។ ផលិតកម្ម ក៏ត្រៀមនឹងផលិតខ្សែភាពយន្ត ក្នុងពេលឆាប់ៗនេះ ដោយសារតែមានធនធានមនុស្ស មានបច្ចេកទេស ក្នុងការផលិត គឺមានខ្លួនឯងទាំងអស់ ។ ផលិតកម្មនឹងបន្ថែមសម្ភារ បច្ចេកទេស មានដូចជា កាមេរ៉ា មានភ្លើងពន្លឺសម្រាប់ ថតពេលយប់ ថតពេលថ្ងៃ ក្តារពន្លឺ និងម៉ាស៊ីនភ្លើង ម៉ាស៊ីនកាត់ត និងឧបករណ៍ទំនើបៗ ផ្សេងៗទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល