ព័ត៌មានអន្តរជាតិ ៖ បុរសចិត្តសឿង មិនញញើតស្លាប់ម្នាក់ឈ្មោះ Jonathan Trappe ត្រូវ
បានរកអោយឃើញថា ពិតជាហ៊ានហួស ខណៈមានគម្រោងក្នុងការជិះប៉េងប៉ោងហោះ
កាត់មហាសមុទ្រ Atlantic ដែលវាស្រដៀងទៅនឹងខ្សែភាពយន្តគំនូរជីវចល Pixar movie
"Up" នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស

គួរបញ្ជាក់ផងដែរថា លោក Jonathan គឺជាពលរដ្ឋមកពីរដ្ឋ Maine សហរដ្ឋអាមេរិកបាន
សង្ឃឹមយ៉ាងមុតមាំថា លោកនឹងអាចធ្វើវាបាន នៅក្នុងការជិះប៉េងប៉ោងហោះកាត់មហា
សមុទ្រ Atlantic លើកនេះ បន្ទាប់ពីមានការបំពាក់នូវប៉េងប៉ោងហោះធំៗ ដល់ទៅ ៣៧០
ប៉េងប៉ោង។

ប្រសិនបើគម្រោងមួយនេះ ទទួលបានជោគជ័យពិតប្រាកដមែននោះ មានន័យថាលោក
Jonathan នឹងធ្វើដំណើរបានដល់ទៅ ៤,០០០ គ.ម ដែលចំណាយពេលចន្លោះពី ៣ ទៅ
៥ ថ្ងៃ មុននឹងឈានទៅដល់គោលដៅ ប្រទេសបារាំង ខណៈពេលដែលគាត់ នឹងរក្សា
ទំនាក់ទំនងជាប់ជានិច្ចជាមួយនឹង អ្នកឧទុនិយម ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់
តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖

<object width="425" height="364" data="http://www.youtube.com/v/rMiYEMK1im0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/rMiYEMK1im0&rel=1" /></object>

ដោយ ៖ ពិសី
ប្រភព ៖ spy