សត្វពស់វែក អ្នកណាៗក៏ដឹងដែរថា វាជាប្រភេទសត្វអសិរពិស ដែលអាចបណ្តាលឲ្យមនុស្ស លោកយើងស្លាប់បាន នៅពេលដែលវាចឹកចំខ្លួនប្រាណយើង ហើយអ្នកណាៗក៏មានអារម្មណ៍ ភ័យខ្លាច មិនចង់នៅក្បែរ ពួកវានោះឡើយ។

ប៉ុន្តែសម្រាប់នៅប្រទេសឥណ្ឌាវិញ យើងឃើញថា ពួកគេហាក់ដូចជាមិនខ្លាច ជាមួយនឹងប្រភេទ សត្វអសិរពិស ទាំងនេះឡើយ។ ជានិច្ចកាល ពួកគេតែងតែយកពួកវា មកសម្តែងជាសៀក រហស្សកម្ម ថែមទៀតផង។ ប្រការ ដែលគួរឲ្យចាប់អារម្មណ៍ កុំថាឡើយមនុស្សពេញវ័យ សូម្បី តែក្មេងតូចៗ ក៏ពួកគេ មិនមានអារម្មណ៍ភ័យខ្លាចជាមួយនឹង សត្វពស់វែក ទាំងនោះដែរ។ ផ្ទុយទៅវិញ បែរជាហ៊ាន ប្រលែងលេងសើច ជាមួយពួកវា យ៉ាងសប្បាយរីករាយ ថែមទៀតផង។

មិនដឹងប្រាកដថា សត្វពស់ទាំងនោះ នៅមានពិសក្នុងខ្លួន ចឹកចំខ្លួនប្រាណមនុស្ស អាចបណ្តាល ឲ្យស្លាប់ ឬក៏អត់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយ ក្មេងៗឥណ្ឌាទាំងនោះហ៊ានលែងសើច ជាមួយពស់វែក ដូច្នេះ ចាត់ទុកថាគ្រាន់បើណាស់ទៅហើយ។

ចង់ដឹងថា ញាក់សាច់ប៉ុណ្ណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

<object width="500" height="400" data="http://www.youtube.com/v/hMtghm0gL4g&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/hMtghm0gL4g&rel=1" /></object>

ចុះប្រិយមិត្តទាំងអស់គ្នាវិញ យ៉ាងម៉េចដែរ? ហ៊ានលេងជាមួយពស់វែកទាំងនេះទេ បើទោះបី ដឹងថា វាគ្មានពិសទៀតទេនោះ?

ដោយ៖ សិលា
វីដេអូ៖ youtube