ប្រទេស Mawali ៖ កាលពីថ្ងៃទី ៩តុលាកន្លងទៅ នគរបាលបានទទួលដំណឹងថា មានបុរស
ម្នាក់ដេកសន្លប់នៅក្បែរផ្លូវរថភ្លើងមួយកន្លែង នៅពេលទៅដល់កន្លែងកើតហេតុ ទើបគេដឹង
ថា លិង្គ និងពងស្វាសរបស់បុរសនោះត្រូវបានគេកាត់យកទៅបាត់។

នគរបាលបានអោយដឹងថា បុរសដែលមានវ័យ ៤៥ឆ្នាំនេះ បានបាត់បង់លិង្គទាំងមូលរបស់
ខ្លួន ខណៈកំពុងធ្វើដំណើរមកផ្ទះ ក្នុងភាពស្រវឹង។ ក្រោយមក គេក៏បានឃើញបុរសម្នាក់កំពុង
ព្យាយាមលក់លិង្គមួយក្នុងតម្លៃ ៣៦០ដុល្លារ។ ភ្លាមនោះ ក្រុមនគរបាលក៏បានចាប់ឃាត់ខ្លួន
បុរសនោះ រួមជាមួយនឹងលិង្គមួយផងដែរ។

ការស៊ើបអង្កេត បានបង្ហាញថា បុរសដែលបានព្យាយាមលក់ប្រដាប់ភេទនេះ មានឈ្មោះថា
Samuel Banda ហើយក៏ជាជនដៃដល់ដែលបានលួចកាត់យកប្រដាប់ភេទរបស់បុរសស្រវឹង
ស្រាម្នាក់នោះ។ គេបានដឹងថា ជនល្មើសនេះក៏ធ្លាប់លក់អវយវៈមួយចំនួនទៅអោយក្រុមអ្នក
មានកាលពីមុនផងដែរ។

នៅក្នុងប្រទេស Mawali ប្រជាជនជឿថា ការដែលពួកគេកាន់កាប់ប្រដាប់ភេទ ឬអវយវៈរបស់
អ្នកផ្សេង គឺអាចជួយអោយពួកគេរកស៊ីមានបាន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ newzimbabwe