ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់បាត់បង់ ជីវិត យ៉ាងអាណោច អាធ័ម នៅនឹងកន្លែង កើតហេតុ
និងយុវជន ៣នាក់ ផ្សេងទៀត ជានិស្សិត សាកល វិទ្យាល័យ ភូមិន្ទកសិកម្ម ចំការដូង ត្រូវរង
របួស ដោយសារតែ ពួកគេ ជិះម៉ូតូឌុបគ្នា លឿនជ្រុលបុកបន្តកន្ទុយគ្នា នៅចំណុច មុខសាកល
វិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ស្ថិតក្នុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង
៨និង៣០នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ។

យោងតាម ប្រភពព័ត៌មាន ពីនគរបាល ដែលចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ បានឲ្យ
ដឹងថា យុវជនដែល ស្លាប់ បាត់បង់ជីវិត មានឈ្មោះ ហ៊ុយ ពិសិដ្ឋ អាយុ២៣ឆ្នាំ មុខរបរជាអ្នក
លក់បន្លែ ស្នាក់នៅភូមិ៨ សង្កាត់បឹង សាឡាង ខណ្ឌទួលគោក ជិះម៉ូតូម៉ាក សង់កូរ៉េ ពណ៌
ក្រហម គ្មាន ស្លាកលេខ ធ្វើដំណើរ តាមផ្លូវបេតុង ទិសដៅ ពីកើតទៅលិច ចេញពីសាកល
វិទ្យាល័យ ឆ្ពោះទៅលំនៅឋាន ខណៈជិះជិត ដល់ផ្លូវលេខ ២១៧ ហៅផ្លូវចំការដូង ក៏ស្រាប់តែ
មានយុវជនពីរនាក់ ជានិស្សិតសាកលវិទ្យា ល័យភូមិន្ទកសិកម្ម ចំការដូង ទី១ឈ្មោះ គៀរ
ពិសិដ្ឋ ភេទ ប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងទី២ឈ្មោះ
ម៉ៅ ប៊ុនធឿន ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅជិតគ្នា បានជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥
ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ក្រចេះ 1A-9536 ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិច
ទៅកើត ហើយបាន ជិះវ៉ាម៉ូតូមួយគ្រឿង ទៀត ម៉ាក សង់ ស៊េរី៩៧ ពណ៌ខ្មៅ ទាក់ដៃចង្កូតគ្នា
បណ្តាល ឲ្យម៉ូតូសេ១២៥ រេចង្កូត ខ្ទាតទៅបុក នឹងយុវជន កំពុងជិះម៉ូតូសង់ កូរ៉េពេញ ទំហឹង
តែម្តង ។ ប្រភពដដែលបានបន្តថា ក្រោយពីបុកគ្នាម្ចាស់ម៉ូតូសង់កូរ៉េ ត្រូវរងគ្រោះបាត់បង់ជីវិត
នៅនឹង កន្លែង កើតហេតុ ចំណែក និស្សិតទាំងពីរនាក់និងម្ចាស់ម៉ូតូសង់ស៊េរី៩៧ម្នាក់ទៀត
ក៏ត្រូវរងរបួសផងដែរ ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូទាំង៣គ្រឿង ត្រូវនគរបាលជំនាញ ចុះមកធ្វើការវាស់វែង អូសយក
ទៅរក្សា ទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវ
ច្បាប់ ចំណែកសាកសព សមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាម
ប្រពៃណី និងអ្នករបួសត្រូវដឹកបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល