CamNews

គង់ ច័ន្ទស្រីមុំ ទាញបានប្រជាប្រិយភាព ខ្លាំងពីបងប្អូនខ្មែរ រស់នៅអូស្ត្រាលី

ភ្នំពេញ៖ តារាសម្តែងរូបស្រស់ មានមន្តស្នេហ៍  គង់ ច័ន្ទស្រីមុំ បច្ចុប្បន្ននេះ ត្រូវបានគេដឹងថា នាងកំពុង តែស្ថិតនៅលើទឹកដី នៃប្រទេសអូស្រា្តលី ជាមួយនឹង ភាពជោជ័យ ពីការច្រៀង និងសម្តែងនៅទីនោះ ប ន្ទាប់ពីបានចាកចេញពី ប្រទេសកម្ពុជា កាលពីកាលអំឡុងដើម ខែមេសា  ឆ្នាំ២០១៤តាមរយៈ សមាគមន៍ ខ្មែរនៅទីនោះជាអ្នកធានា ដើម្បីចេញទៅសម្តែង និង ច្រៀង។

ស្របពេលដែល តារាសម្តែងនាង គង់ ច័ន្ទស្រីមុំ កំពុងតែស្ថិតនៅលើទឹកដី ប្រទេសអូស្ត្រាលី មាន ប្រ ភពច្បាស់ការបង្ហើបឱ្យដឹងថា តារាសម្តែងរបស់ខ្មែរ គង់ ច័ន្ទស្រីមុំ កំពុងតែធ្វើឲ្យ អ្នករស់នៅ អូស្រ្តាលី មានការពេញចិត្តពេញ ថើមយ៉ាងខ្លាំង រហូតមានអ្នកខ្លះឧបត្ថម្ភ ជាវត្ថុអនុស្សាវរីយ៍ ដើម្បីជា ការផ្គាប់ ចិត្ត ដល់នាងផងដែរ។

យោងតាមប្រភពពីអាណិកជនខ្មែរ រស់នៅ អូស្រ្តាលី ម្នាក់បានប្រាប់គេហទំព័រLooking TODAYឲ្យដឹង តាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា វត្តមាននៃការចេញទៅសម្តែង និង ច្រៀង របស់តារាចម្រៀងខ្មែរ គង់ ច័ន្ទស្រីមុំ នៅទីនោះ បានធ្វើឲ្យភ្ញៀវដែលចូលរួមកម្មវិធី ក៏ដូចជាបងប្អូនខ្មែរ កំពុងរស់នៅទីនេះមា នការចេញចិត្តយ៉ាងក្រៃលែង និងទទួលបានការគាំទ្រ លើកទឹកចិត្ត ជាបន្តបន្ទាប់។ មិន្តែប៉ុនណ្ណោះបា ន ធ្វើឲ្យប្រុសៗជាច្រើន រស់នៅទីនោះជ្រួលជ្រើម តាមសុំស្នេហ៍ពីនាងទៀតផង។

ប្រភពបានឱ្យដឹងទៀតថា នាង គង់ ច័ន្ទស្រីមុំ ហាក់កំពុងមានយឺអ៊ុនខ្ពស់លើទឹកដីប្រទេសអូស្រ្តាលី ខណៈតារាប្រុស-ស្រីរួមដំណើរ ឯទៀតពុំសូវលេចធ្លោ ខ្លាំង ដូចតារាស្រីដួងនេះ។ម្យ៉ាងទៀត នេះជាឱ កាសល្អ សម្រាប់ គង់ ច័ន្ទស្រីមុំ  ដើម្បីឆកទាញស្រូបប្រជាប្រិយភាពពីបងប្អូនខ្មែរទីនោះ ក្នុងការកើប លុយបានច្រើនត្រឡប់មកស្រុកខ្មែរវិញ។

ប្រភពដដែលបានបន្ថែមថា គង់ ច័ន្ទស្រីមុំ ជាកំពូលតារារបស់ខ្មែរមួយដួង មានរូបសម្រស់ស្រស់ស្អាត ថែមទាំងមានសមត្ថភាព និង ទេពកោសល្យសម្តែង ដ៏ល្អ។ បច្ចុប្បន្ននេះ នាងក៏ត្រូវបានក្រុមកន្លង់ បុរ សៗនៅអូស្រ្តាលី មិនតិចអ្នកនោះទេ ដែល ប៉ងប្រាថ្នា ចង់បានបេះដូងរបស់នាង ធ្វើជាគូ គ្រង ថ្ងៃអនា គត បើទោះបីជាដឹងថា នាងមានគូស្នេហ៍រស់នៅជាមួយគ្នា ស្ទើរក្លាយជាប្ដីទៅហើយក្ដី។

ចំពោះការចេញទៅបង្ហាញសមត្ថភាព ជាលើកដំបូង លើទឹកដីប្រទេសអូស្ត្រាលី របស់ គង់ ច័ន្ទស្រី មុំ នេះ បានធ្វើឱ្យមហាជន ជាអ្នកគាំទ្រ ជាអាណិកជន ខ្មែរ រស់នៅទីនោះទាំងប្រុស -ស្រី មានអារម្មណ៍ រំជើបរំជួលយ៉ាងខ្លាំង។តារាសម្តែងមានឈ្មោះល្បីក្នុងវិថីសិល្បៈកញ្ញា គង់ ច័ន្ទស្រីមុំ បានវេចបង្វិច ចេ ញពីស្រុកខ្មែរ ឆ្ពោះទៅ សម្តែងនៅលើទឹកដីប្រទេសអូស្រ្តាលីអស់រយៈពេលប្រហែលមួយខែមកហើយ រួមជាមួយនឹងតារាសិ ល្បៈខ្មែរ ជាច្រើនផ្សេងទៀត មានដូចជា កញ្ញា ទឹម រដ្ឋា និងលោក សាយ សៀរ៉ា ជាដើម៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល