បាត់ដំបង ៖ ក្រោយពីមានការរិះគន់ពី ប្រជាពលរដ្ឋ ចំពោះការបើក ហាងខារ៉ាអូខេ ៥ផ្ទះល្វែង ក្បែរវិទ្យាល័យ នេតយ៉ង ស្ថិតនៅក្រុមទី៤ ភូមិ-សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលពង្វក់សិស្សសាលា គេចពីការរៀន សូត្រនោះ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដបាត់ដំបង លោក នួន សាន នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤នេះ បានបញ្ជាឱ្យកម្លាំង សមត្ថកិច្ចចុះទៅឆែកឆេរ និងផ្អាកជាបណ្ដោះអាសន្ន ។

ប្រតិបត្ដិការចុះឆែកឆេរនៅ ហាងខារ៉ាអូខេទាំង៤ទីតាំងខាងលើនេះ បានដឹក នាំបញ្ជា ដោយស្នងការរង នគរបាល ទទួលផែនព្រហ្ម ទណ្ឌ លោក ជេត វណ្ណី អធិការនគរបាល ក្រុងបាត់ដំបង លោក យឹម វិចិត្រ អភិបាលរងក្រុង និងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធមួយចំនួនទៀត ។

នៅក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្មេងៗ សិស្សសាលា ជាច្រើននាក់ ដែលមកសម្ងំពួនច្រៀង ខារ៉ាអូខេទាំងស្រី ទាំង ប្រុស ព្រមទាំងម្ចាស់ទីតាំង ប៉ុន្ដែពួកគេទាំងនេះ នឹងត្រូវយកទៅធ្វើការអប់រំនិងណែនាំ ពោលមិនបានយកទោសពៃរ៍អ្វីនោះឡើយ ។

សូមបញ្ជាក់ថា ផ្ទះបើកខារ៉ាអូខេ អត់ច្បាប់ នៅជិតវិទ្យាល័យ នេតយ៉ង់ មានចម្ងាយ ជិត២០០ម៉ែត្រ មានផ្ទះ ៥ល្វែង ផ្សេងគ្នា ស្ថិតនៅចំណុចក្រុមទី៤ ភូមិ.សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានពង្វក់ សិស្សមួយ ចំនួនបាន គេចសាលា មិនចូលរៀន បាននាំគ្នាមកច្រៀង លេងតាំង ពីព្រឹករហូត ដល់ម៉ោង១២កណ្តាល អាធ្រាត្រ រៀងរាល់ថ្ងៃ និងបានបង្ករំខានថ្លង់ ដល់អ្នកជិតខាង រស់នៅប្រចាំថ្ងៃ ហើយគេឃើញថា មិនដែល មានសមត្ថកិច្ចណាមកបង្រ្កាបទេ។

បើតាមស្រ្តីម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ អ្នកយកព័ត៌មានថា ផ្ទះគាត់នៅចំពី ក្រោយផ្ទះ បើកខារ៉ាអូខេ១ល្វែងនោះ គឺមានការថ្លង់ និងរំខាន ដល់ការរស់នៅ របស់គាត់ទោះជាប្តីគាត់ និងអ្នករស់ នៅជិតខាង បានហាម និងសុំអង្វរយ៉ាងណាក៏ដោយ គឺពួកគេមិន ដែលស្តាប់ឡើយ ដោយលាន់ឮសម្លេង បំពងធុងបាស់ អង្រួនបង្អួចទ្វារ អង្គើអស់ហើយ ទម្រាំបានដេកពេលគេឈប់គឺ រងចាំដល់ ទៅម៉ោង ១០ទៅ១២យប់ឯណោះ។

បើតាមសន្តិសុខឯកជន យាមសាលាញូតុនធីឡាយ នៅទល់មុខម្តុំផ្ទះបើកខារ៉ាអូខេ ទាំងនោះបាន និយាយថា រៀងរាល់ថ្ងៃ គេបានឃើញកូនសិស្ស គេចសាលាមិនចូលរៀន បានចេញចូលពពាក់ពពូន នាំគ្នាមកច្រៀង លេងតាំងពីព្រឹក រហូតដល់យប់កណ្តាល អធ្រាត្ររាល់ថ្ងៃ ព្រោះគាត់នៅយាមមុខ សាលា បានឃើញ និងថ្លង់បង្ករំខានដល់គេឯង អញ្ចឹងមែន។

យុវជន២នាក់ ដែលបានមករកប្អូន បាននិយាយថា ពួកខ្លួនបានបាត់ប្អូន ២ទៅ៣ថ្ងៃហើយ មិនឃើញចូល ផ្ទះទេ ទើបពួកគេមក សុំម្ចាស់ផ្ទះចូលរកប្អូន តែមិនឃើញ មិនដឹងថា ទៅទីណា យុវជនរូបនោះ បាន និយាយទៀតថា នៅក្នុងផ្ទះល្វែង ដែលខ្លួនបានចូលទៅរកប្អូននោះ គឺឃើញជាន់ក្រោមមាន៤បន្ទប់ និងជាន់ លើមាន៤បន្ទប់ ឃើញសុទ្ធតែក្មេងស្ទាវប្រុស ស្រី មកច្រៀងលេងយ៉ាងសប្បាយ ហាក់បីដូចជា គេចសាលា មិនចូលរៀនទេមើលទៅ ។

បើតាមអ្នកជិតខាងផ្សេងទៀត បាននិយាយថា ផ្ទះដែលបើកខារ៉ាអូខេទាំងនេះ គឺម្ចាស់ផ្ទះសុទ្ធតែអ្នកធ្វើការ មន្ត្រីចូលនិវត្តន៍ ខ្លះទៀតសព្វថ្ងៃជាគ្រូបង្រៀន នៅវិទ្យាល័យនេតយ៉ង់ តែម្តង ។ ប្រភពព័ត៌មានក្រៅផ្លូវការ មួយចំនួនបានឲ្យដឹងថា ពួកម្ចាស់ផ្ទះបើក ខារ៉ាអូខេទាំងនេះ គឺសុទ្ធតែបានបង់ លុយ ជូនសមត្ថកិច្ច ប្រចាំខែរួចហើយ ទើបគេមិនបង្រ្កាបនោះ។

តែទោះជាយ៉ាងណាមិនថា ហ្គេមកុំព្យូទ័រ ខារ៉ាអូខេប្រភេទផ្ទះល្វែង ដែលបើកអាជីវកម្ម របស់ខ្លួននៅជិត សាលារៀនដូច្នេះ គឺធ្វើឲ្យប៉ះពាល់ ដល់សិស្សនិង ហាក់បីដូចជាផ្តល់ឱកាស ឲ្យសិស្សដែលគេចសាលា ទាំងឡាយនោះ បានមកជ្រក ក្នុងផ្ទះខារ៉ាអូខេរាល់ថ្ងៃ ដោយមិនចូលរៀន ព្រឹកឡើងចេញឲ្យតែផុតពីផ្ទះ ពេលខ្លះឪពុកម្តាយមិនថាដឹងថា កូនខ្លួនគេចសាលាមិនចូលរៀនទេ ឃើញព្រឹកឡើងស្លៀកពាក់ មករៀនស្មាន តែទៅរៀនមែន តែទីបំផុត កូនរបស់ពួកគាត់មិនបានចូលរៀនសោះ នេះហើយជាហេតុធ្វើឲ្យមានការធ្លាក់ ចុះលើវិស័យអប់រំសម្រាប់ យុវជនជំនាន់ក្រោយ ។

ពាក្យចាស់មួយឃ្លាបាននិយាយថា យុវជនគឺជាទំពាំងស្នងឬស្សី ចុះបើទំពាំងស្អុយ ហើយបានអីទៅស្នងឬស្សីកើតនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល