ភ្នំពេញ៖ អ្នកណាៗក៏ដឹងថា ពេជ្រ សោភា និង តារាល្បីក្នុងហ្វេសបុក PeyPeyDy រាប់អានគ្នាដូចបងប្អូនបង្កើតនោះដែរ។ ពេជ្រ សោភា ថែមទាំងឲ្យ តារាហ្វេសប៊ុក រូបនេះ ជ្រកកោន ក្រោមដំបូលតែមួយ យ៉ាងកក់ក្ដៅ ប្រៀបដូចជាគ្រួសារតែមួយទៀតផង ។ ជារឿយៗរូបរាបដ៏ស្រស់ស្អាត របស់តារាចម្រៀងស្រីរាងឡូយ ពេជ្រ សោភា ត្រូវបានថតដោយ តារាហ្វេសបុករូបនេះ បង្ហោះពាសពេញហ្វេសសប៊ុក។

ប៉ុន្តែថ្មីៗនេះ ប្រភពដ៏ឲ្យទុកចិត្តមួយ បាននិយាយប្រាប់ LookingTODAY បានបង្ហើបថា ទំនាក់ទំនងដ៏ស្អិតល្មួតនេះបានរលាយ ប្រៀបដូចជាអំបិលត្រូវទឹក បាត់ទៅហើយ ដោយតារាល្បីហ្វេសប៊ុក បានវេចបង្វេច ចាកចេញទាំងទឹកភ្នែក ពីផ្ទះរបស់ តារាចម្រៀងស្រីល្បីល្បាញរាប់ឆ្នាំ ពេជ្រ សោភា សូម្បីតែពាក្យលាមួយម៉ាត់ ក៏មិនបាននិយាយដែរ ។

រំឭកពីអតីតកាលវិញ តារាហ្វេសប៊ុក PeyPey Dy គ្រាន់តែ ជាអ្នគគាំទ្រតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះ មិនដឹងជាមូលហេតុអ្វីទេ បានជាតារាចម្រៀងរូបនេះ អនុញ្ញាត្តិឲ្យតារាហ្វេសប៊ុក PeyPey Dy ស្នាក់អាស្រ័យជាមួយ ។ ការស្នាក់នៅជាមួយគ្នាមានរយៈពេលជិត២ឆ្នាំ តាំងពីមុន PeyPey Dy មិនទាន់ល្បីមកម្ល៉េះ ។ ធម្មតាចានក្នុងរាវ តែងប៉ះទង្គិចគ្នា ជៀសមិនផុតទេ។ តែយ៉ាងណាអាថ៌កំបាំង គ្មានអ្វីដែលលាក់ជិតទេ ព្រោះតារាល្បីទាំងអស់ គ្រាន់តែអន់ចិត្តនឹងគ្នា តិចតួច ក៏ចែកសំបុកគ្នានៅដែរ ព្រោះមិនមែនជាសាច់ញាតគ្នាផង រឿងអីត្រូវខ្វល់ខ្វាយច្រើន ។

ពាក់ព័ន្ធនឹងការរើបង្វេច ចេញពីផ្ទះ ពេជ្រ សោភា នៅពេលនេះ តារាហ្វេសប៊ុក PeyPey Dy បាននិយាយថា លោកសុំមិននិយាយអ្វីទាំងអស់ ព្រោះលោកជាអ្នកមកជ្រកកោនក្រោមផ្ទះគេ លោកមិនហ៊ាននិយាយអ្វីទេ ។ លោកគ្រាន់តែបង្ហើបថា គ្មានអ្នកណាទៅនៅផ្ទះគេមួយជីវិតឡើយ មនុស្សត្រូវមានផ្លូវដើររៀងៗខ្លួន បងភា ជាមនុស្សល្អ ស្មោះត្រង់ នឹងមានសន្ដានចិត្តល្អណាស់ អរគុណគាត់សម្រាប់អ្វីគ្រប់យ៉ាង។ ចំណែកឯ កញ្ញា ពេជ្រ សោភា មិនទាន់អាចស្វែងរកការបំភ្លឺ រឿងចែកចានចែកឆ្នាំង គ្នានេះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល