CamNews

ឡុង ប៊ុនហេង វិលមកស្រវ៉ា​អាជីព​ចាស់​ ក្រោយផ្អាក​មួយរយៈ

ភ្នំពេញៈ រយៈពេលជិត ១ឆ្នាំហើយដែល លោក ឡុង ប៊ុនហេង បានដកខ្លួន ឃ្លាតឆ្ងាយ ពីការសម្តែងដោយ លោកបានងាកទៅស្រវ៉ា ការងារ ជាជំនួយការ ផ្ទាល់ របស់ម្ចាស់ក្លឹបកម្សាន្ត RCA យ៉ាងរំភើយ ដោយមិនខ្វល់ខ្វាយ ពីប្រជា ប្រិយភាពឡើងឫធ្លាក់ទេ ។ ប៉ុន្តែថ្មីៗនេះក្រោយ ពីការងារថ្មី របស់លោកដំណើរការ ទៅដោយរលូនលោកបែរ ជាលួចបង្ហើបឲ្យដឹងថា ពេលនេះលោក កំពុងតែត្រៀមខ្លួន វិលរកឆ្នាំងចាស់វិញ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។

ការប្រកាសខ្លួន ថាវិលត្រឡប់ មកផ្តើមអាជីព ចាស់ក្តែងៗរបស់ លោក ឡុង ប៊ុនហេង នេះបានធ្វើឡើង នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយគេហទំព័រ Looking TODAY ដោយលោកបានប្រាប់ឲ្យដឹងថាមិន យូរទៀតទេលោក នឹងបង្ហាញវត្តមាន នៅក្នុងវិថីសិល្បៈផ្នែកសម្តែងវិញហើយ ព្រោះថា ពេលនេះ លោក កំពុងតែត្រៀមខ្លួន ថតរឿងថ្មីមួយឲ្យខាងផលិតកម្ម រ៉ក ដែលគ្រោងចាក់បញ្ចាំងនៅ ស៊ី ធី អ៊ីន ហើយ លោករំពឹងថា ការវិលមកផ្តើម ជាថ្មីលើកនេះ ទស្សនិកជន នៅតែបន្តគាំទ្រ លោកដដែល ។

តារាប្រុសមាឌមាំរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “មិនតិចខែទេដែលខ្ញុំបាន ផ្អាកការងារសិល្បៈ មួយ ចំនួនដូចជាការសម្តែងជាដើម ព្រោះថាខ្ញុំ ត្រូវងាក ទៅកាន់តំណែងជាជំនួយការរបស់ក្លឹបកម្សាន្តដូចទស្សនិកជនបានដឹងកន្លងមកនេះ ប៉ុន្តែដោយសារតែចិត្តស្រលាញ់សិល្បៈ ទើបធ្វើឲ្យ ខ្ញុំសម្រេចចិត្តដកឃ្លាពី ការងារផ្តើម ជាថ្មីម្តងទៀត ហើយនៅក្នុងពេលខ្លី ខាងមុខនេះ ទស្សនិកជននឹង បានទស្សនា ការសម្តែង របស់ខ្ញុំវិញហើយ”។

លោក ប៊ុនហេង បានប្រាប់ឲ្យដឹងថា រឿងថ្មីដែលលោកត្រៀមសម្តែង នៅក្នុង ពេលឆាប់ៗ ខាងមុខនេះ គឺលោកសុំមិនទាន់បញ្ចេញឈ្មោះទេ ដោយរឿងនេះ ត្រៀមថតរយៈពេល ប្រមាណ៣ខែ និងធ្វើដំណើរ ទៅថត នៅខេត្តកំពត់ បាត់ដំបង និងទីក្រុងភ្នំពេញ ហើយអ្នកដឹកនាំរឿង បានតម្រូវឲ្យ លោកដើរតួ សុភាពរៀបសារជានិស្សិតពេទ្យ លោករំពឹងថារឿងនេះ ចាក់បញ្ចាំងអាច ទទួលបានការគាំទ្រមិនតិចទេ ព្រោះរឿងនេះគឺ មានបង្កប់ន័យអប់រំ និងមាន តារាសម្តែងល្បីៗ ចូលរួមសម្តែងមិនតិចទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល