អគ្គីភ័យដ៏ធំមួយបានឆាបឆេះរោងចក្រចំរាញ់កៅស៊ូក្នុងតំបន់ ទីលចាលា ភាគខាងកើត
ទីក្រុង កូលកាតា របស់ប្រទេសឥណ្ឌាកាលពីយប់ថ្ងៃចន្ទ័ម្សិលមិញនេះវេលាម៉ោង ២៣
៖០០។
មិនទាន់មានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតនូវឡើយទេ។
រថយន្តពន្លត់អគ្គីភ័យចំនួន ១៥ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់កន្លែងកើតហេតុ
ដើម្បីគ្រប់គ្រងស្ថានការណ៍ ដែលភ្លើងបានបន្តឆេះយ៉ាងលឿនទៅកាន់ជាន់ទី២និងទី៣
នៃអាគាររោងចក្រ។
លោក ចេវ ខាន់ ប្រធានភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំតំបន់ក៏បានចូលរួមក្នុងប្រត្តិបត្តិការ
នេះផងដែរ។
ក្រុមអ្នកពន្លត់អគ្គីភ័យហាក់ដូចជាមានការលំបាកក្នុងប្រត្តិបត្តិការដោយសារតែតំបន់នោះ
មានភាពចង្អៀត។
មូលហេតុដែលបង្កអោយមានអគ្គីភ័យនេះកើតឡើងនូវមិនទាន់ដឹងភ្លាមៗនោះទេ។
ហេតុការណ៍ឆេះរោងចក្រនេះកើតឡើងបន្ទាប់ពីមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយហេតុ
ការណ៍ឆេះមន្ទីរពេទ្យនៅក្នុងទីក្រុង កាលកូតា នេះដែលបណ្តាលអោយមនុស្សចំនួន៩០
នាក់បានបាត់បង់ជីវិត៕
ដោយ
វឌ្ឍនា