ភ្នំពេញ ៖ ក្មេងទំនើងពីរនាក់ ដែលតែង តែធ្វើសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ និងក្នុងបរិវេណ មជ្ឈមណ្ឌល កោះពេជ្រ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួនខណៈដែលពួក គេទាំងពីរនាក់ បង្ហោះម៉ូតូ ។

នៅពេលដែលសមត្ថកិច្ចចុះទៅឃាត់ខ្លួននិងដកសោម៉ូតូ ស្រាប់តែក្មេងទំនើងទាំងពីរ នាក់នេះ បានបញ្ចេញយូកូម និងចង់វាយសមត្ថ កិច្ចទៀតផង ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលបានឱ្យដឹងថា កាលពីវេលា ម៉ោង៤រសៀលថ្ងៃអាទិត្យទី០១ ខែមីនា ឆ្នាំ ២០១៥ មានក្មេងទំនើងពីរនាក់ បានបង្ហោះ ម៉ូតូនៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ពេល នោះកម្លាំងនគរបាលដែលឈរជើងបាន ចេញប្រតិបត្ដិការទៅទប់ស្កាត់និងដកហូត ម៉ូតូរបស់ពួកគេ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដទៀតថា ដោយសារតែភាពមានៈនិងចង់តដៃជាមួយ សមត្ថកិច្ចនោះ ទើបសម្រេច នាំខ្លួនពួកគេទាំង ពីរនាក់និងម៉ូតូទៅកាន់ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល ដើម្បីបន្ដការសួរនាំនិងចាត់ វិធានការទៅតាមផ្លូវច្បាប់ ។

មន្ដ្រីនគរបាលរូបនេះ ការបង្ហោះម៉ូតូ របស់ក្មេងស្ទាវនិងក្មេងទំនើងនៅតាមដងផ្លូវ សាធារណៈនោះ វាធ្វើឱ្យប៉ះពាល់ ដល់សន្ដិ សុខសណ្ដាប់ធ្នាប់ ក៏ដូចជាការបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋផ្សេងទៀត ប្រសិនបើម៉ូតូ របស់ពួកគេ ដួលនិងជ្រុលទៅបុកអ្នកដំណើរ ទាំងនោះ ។

ដើម្បីទប់ស្កាត់នូវសកម្មភាពអនាធិប តេយ្យរបស់ក្រុមក្មេងទំនើងទាំងនេះ ស្នង ការនគរបាលរាជធានីភ្នំពេញ និងស្នងការរង ទទួលផែន បានដាក់ផែនការ ឱ្យនគរបាល ការិយាល័យជំនាញ ព្រហ្មទណ្ឌ និងនគរបាល តាមបណ្ដាខណ្ឌ ចុះល្បាតនិងយាមប្រចាំ ការតាមគោលដៅ ដើម្បីជួយអន្ដរាគមន៍និង ទប់ស្កាត់ករណីនេះ កុំឱ្យកើតមានឡើង ដែលនាំឱ្យប៉ះពាល់ដល់ សន្ដិសុខនិងសណ្ដាប់ ធ្នាប់នោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល