(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានឲ្យដឹងថា នៅយប់ម៉ោង៩៖៤០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមផ្លូវ២០៨កែងនឹងផ្លូវព្រះមុនីវង្ស កម្លាំងប៉ូលីសប៉ុស្តិ៍បឹងព្រលឹត បានដេញចាប់ចោរលួចរថយន្តពីរគ្រឿង ដែលចោរលួចនោះជាអ្នកបើកបរឲ្យមន្ត្រីគយម្នាក់ ដោយមួយគ្រឿងត្រូវយកទីបញ្ចាំលេងល្បែងចាញ់អស់ ហើយមួយគ្រឿងទៀត ទើបបើកបរទៅរកហាងបញ្ចាំជាថ្មី ដើម្បីយកលុយលេងល្បែងបន្ត។

តាមសេចក្តីរាយការណ៍ រថយន្តដែលចោរជាអ្នកបើកលួចយកទៅនោះ មានម៉ាកតូយ៉ូតាស៊ីណា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AE-0270 (មិនទាន់បានបញ្ជាំនោះទេ) និងមួយគ្រឿងទៀត ម៉ាកតូយ៉ូតាកូរ៉ូឡា ពណ៌ខ្មៅស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 2K-2627 បានយកទៅបញ្ជាំនៅ NaGa Wold បានប្រាក់ចំនួន៨ពាន់ដុល្លារហើយលុយនេះ ត្រូវបានយកលេងល្បែងចាញ់អស់ តែរយៈពេលតែជាង២ម៉ោងប៉ុណ្ណោះ។

សួមជម្រាបថា ករណីតចោរលួចរថយន្តនេះ ថ្ងៃត្រង់ម៉ោង១២៖២០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះវីឡារបស់មន្ត្រីគយ លេខ៤១១ ផ្លូវ២០៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបុរសដែលជាអ្នកបើកបរ រថយន្តឲ្យមន្ត្រីគយម្នាក់ថ្លើមធំហ៊ានលួចរថយន្តម្ចាស់ យកទៅបញ្ជាំដោយសារចាញ់ល្បែងនេះ ឈ្មោះ សេងប៊ុនធី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិអ្នកតាស្នឹងខ ឃុំអ្នកតាស្នឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

Posted by FN Photo on Friday, November 6, 2015

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល