CamNews

បង្ហាញសមាសភាពបុគ្គល ដែលត្រូវគេសង្ស័យថាអាចចូលគ្រងតំណែងនៅ Man United បន្ទាប់ពី Van Gaal

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានចេញពីគេហទំព័រ thesun បានចុះផ្សាយឲ្យដឹងពី ដំណឹងជុំវិញបញ្ហា នៃការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ដែលកំពុងតែកើនកំដៅក្ដៅឡើង​បន្ដិចម្ដងៗរហូតមកទល់ពេលនេះ ដែលមុខព្រូញចង្អុលបង្ហាញយ៉ាងសំខាន់ បុគ្គលដែលចូលគ្រង​តំណែង​បន្ទាប់ ពីលោក Louis Van Gaal គឺមិនមែន ជាលោក Jose Mourinho ឬលោក Pep Guardiola នោះទេ ពោលតាការអះអាង ជាមួយ​នឹងសម្លេងគាំទ្រចេញពីកីឡាករផ្ទាល់បានបញ្ជាក់ថា ថ្នាក់ដឹងនាំថ្មីគឺលោក Diego Simeone ដែលជាថ្នាក់ដឹកនាំក្លឹប Atletico Madrid បច្ចុប្បន្ន។

ជាច្រើនដងកន្លងមកហើយ ដែលដំណឹងបុគ្គលទី២ នឹងចូលគ្រងតំណែងបន្ទាប់ពីលោក Louis Van Gaal គឺអាចជាលោក Pep Guardiola លោក Ryan Giggs និង លោក Jose Mourinho ប៉ុន្ដែផ្ទុយទៅវិញរវាង អ្នកទាំងអស់ នោះមិនទាន់ឃើញមានលទ្ធផលច្បាស់លាស់នៅឡើយ ដោយឡែកបើយោងតាមការចុះផ្សាយ​របស់គេហទំព័រ thesun ថ្មីៗនេះ បានឲ្យដឹងថា កីឡាករ Man United ទាំងអស់គេដឹងខ្លួនជាស្រេចថា អ្នកគ្រប់គ្រងរបស់ពួកគេថ្មីគឺអាចជា លោក Diego Simeone ដែលជាថ្នាក់ដឹកនាំក្លឹប Atletico Madrid បច្ចុប្បន្ន​ច្រើនជាង ។ ប្រភពដដែលបានបន្ដទៀតថា កន្លងមក ដំណឹងរបស់លោក Diego Simeone​ ចង់ផ្ទេរការគ្រប់​មកកាន់ទឹកដីអង់គ្លេស កើតមានជាយូរមកហើយ ហើយរូបលោក៏បានទាក់ទងនឹងបណ្ដាក្លឹបធំៗនៅទីនោះ ដោយមាន Chelsea រួមបញ្ចូលផងដែរ ។

លោក Louis Van Gaal នឹងត្រូវផុតកិច្ចកុងត្រាត្រឹមឆ្នាំ ២០១៧​ ប៉ុន្ដែបើសម្លឹងមើលស្ថានភាពពេលបច្ចុប្បន្ន ដូចជាពិបាកនឹងធានាឲ្យបានមុនណាស់ថា គាត់អាចរក្សាតំណែងនេះរហូតដល់រយៈពេលកិច្ច​កុងត្រាចុងក្រោយរបស់គាត់ ព្រោះកៅអីដែលគាត់កំពុងតែអង្គុយពេលនេះ កាន់តែកើនកំដៅខ្លាំងឡើង ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ The Sun