CamNews

កម្ពុជាបង្កើត​គណៈ​ក​ម្ម​ធិ​ការ​ជាតិ​ រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ ព្រះ​បរម​សពសម្ដេចឪ

ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់
បង្កើត​គណៈ​ក​មមា​ធិ​ការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព ព្រះករុណា ព្រះបាទ
សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​។ គណៈកម្មាធិការ​នោះ ដឹកនាំ​ដោយ​សម្តេច
ជា ស៊ីមសម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន​។​

ព្រះរាជក្រឹត្យនេះ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១២ សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ
​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​ សម្តេចព្រះ នរោត្តម សីហនុ មាន​ចំនួន ៤៩ រូប ដែល​ដឹកនាំ​
ដោយ​សម្តេច​ទាំង​បី និង​មាន​សមាជិក​ជា​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អគ្គស្នង
ការ​នគរបាល​ជាតិ មេ​ប៉េអឹម និង​អភិបាល​រាជធានី​-​ខេត្ត​ទាំង ២៤​។​

គណៈកម្មាធិការ​ខាងលើនេះ មាន​ភារកិច្ច ដូច​តទៅ៖
- ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព ឲ្យមាន​ដំណើរការល្អ ឧត្តុង្គឧត្តម សក្តិសម​នឹង​ព្រះ
​គោរមងារ​របស់​ព្រះអង្គ ជា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯក
ភាព​ជាតិ​ខ្មែរ​
-​សម្របសម្រួល​ការងារ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​
ជាតិ​
-​រៀបចំ​ព្រះរាជ​ពិធី​ទទួល និង​ដង្ហែ​ព្រះ​បរមសព​
-​រៀបចំ​តម្កល់​ព្រះ​បរមសព គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​កិច្ច​ការ​ពាក់ព័ន្ធ​ផ្សេងៗ​
-​រៀបចំ​ព្រះរាជ​ពិធី​បូជា​ព្រះ​បរម​សព ឲ្យមាន​ដំណើរការល្អ និង​ឧត្តុង្គឧត្តម​

​ព្រះករុណា ព្រះមហាក្សត្រ ក៏​បាន​កំណត់​ថា គណៈកម្មាធិការ​នេះ អាចបង្កើត​អនុគណៈកម្មការ
ដើម្បី​បំពេញ​ការងារ តាម​ការចាំបាច់​។ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធ
សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត ឲ្យបាន
​សម្រេច​នូវ​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្ថលេខា​តទៅ​។​

​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះមហាក្សត្រ ត្រូវ​បាន​ចម្លង​ចែកចាយ ដែល​ចុះហត្ថលេខា
ដោយ​លោក សយ សុខា អគ្គលេខាធិកររងទី​១ រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ
​២០១២​។ ព្រះរាជក្រឹត្យ​នោះ ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា
ឆ្នាំ​២០១២​។​

ដោយ ៖ សូរីយ៉ា