CamNews

ប្រមុខយោធាថៃ សម្រេចអនុញ្ញាត អោយលោកស្រី យីងឡាក់ ធ្វើដំណើរ ចេញទៅក្រៅប្រទេស

ព័ត៌មានអន្តរជាតិ ៖ តាមការអោយដឹងពី គេហទំព័រសារព័ត៌មាន បរទេស ប៊ីប៊ីស៊ី ដែលទើបតែបាន ចេញផ្សាយ កាលពីប៉ុន្មានម៉ោង មុននេះ បន្តិច អោយដឹងថា​ ជាលទ្ធផល មកទល់នឹងពេលបច្ចុប្បន្ន ភាព សព្វថ្ងៃនេះ ប្រមុខមេដឹកនាំយោធា ដ៏  មានឥទ្ធិពល   របស់ប្រទេសថៃ បានសម្រេច អនុញ្ញាត អោយលោកស្រី យីងឡាក់ អតីត នាយករដ្ឋមន្រ្តី អាចធ្វើដំណើរ  ចេញ ទៅក្រៅប្រទេស បានហើយ ចាប់តាំងពីមានរដ្ឋប្រហារ ទម្លាក់ នាយករដ្ឋមន្រ្តី ចាំផ្ទះខាងលើ ។

អ្នកនាំពាក្យ យោធា បានគូសបញ្ជាក់អោយដឹងថា សំណើស្នើសុំ  ខាងលើ ត្រូវបានអនុម័តជាផ្លូវការ ពីព្រោះ លោកស្រី យីងឡាក់ ចាប់តាំងពី ថ្ងៃផ្តួលរលំ រដ្ឋាភិបាល  របស់លោកស្រី នៅថ្ងៃទី ២២ ឧស ភា លោកស្រី ហាក់មានភាពស្ងប់ស្ងាត់ជាធម្មតា ។ ដោយ នៅ ក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា លោកស្រី នឹងធ្វើដំណើរទៅកាន់ ប្រទេស  បារាំង   ដើម្បីចូលរួម កម្មវិធីគម្រប់ខួប ៦៥ ឆ្នាំបងស្រី របស់លោកស្រី គឺលោក Thaksin Shinawatra ។

គួរបញ្ជាក់ថា រដ្ឋប្រហារយោធា ទម្លាក់លោកស្រី  អាច កើត ឡើងទៅបាន និង ដណ្តើមអំណាចបាន មួយខែបន្ទាប់ ក្រោយបីមានករណីផ្ទុះការតវ៉ា ប្រឆាំងរដ្ឋាភិបាល នៅកណ្តាល ក្រុង បាងកក កាលពី ពេលកន្លងទៅ ។

ដោយឡែក បើតាមការអោយដឹង អតីតនាយករដ្ឋមន្រ្តី    ប្រទេសថៃ លោក Thaksin ឈានចូលវ័យ ៦៥ ឆ្នាំ នៅថ្ងៃទី ២៦ កក្កដា ខាងមុខនេះ ត្រូវបានធ្លាក់ចេញពីតំណែង    ក្រោយ ពី មានការផ្តួលរលំ រដ្ឋាភិបាលរបស់លោក ដោយធ្វើរដ្ឋប្រហារ កាលពីឆ្នាំ ២០០៦ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី