ព័ត៌មានអន្តរជាតិ ៖ ក្រសួងការបរទេស ប្រទេសថៃ គូសបញ្ជាក់អោយដឹងថា និស្សិតថៃ ៥ រូប ដែល រដ្ឋាភិបាល ប្រទេស ប៉ាគីស្ថានធ្វើការចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើដំណើរមកកាន់ប្រទេស ដើមកំណើតវិញ អមជាមួយនឹងវត្តមាន កាំភ្លើងដៃ និងគ្រាប់រំសេវមកជាមួយនោះ ត្រូវបានដោះលែង អោយមាន សេរីភាពនិងបានធ្វើដំណើរដល់ក្រុងបាងកក អំឡុងថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះហើយ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមនិស្សិត ៥ នាក់នេះ គឺជាក្រុមនិស្សិតថៃ រៀននៅសាលា សាសនា នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានចាប់ឃាត់ខ្លួនកាលពីអំឡុងថ្ងៃទី ៨ មិថុនា កន្លងទៅនេះ ខណៈពួកគេប៉ុនប៉ងធ្វើដំណើរតាមអាកាចរណ៍ Thai Airways វិលត្រលប់មកមាតុប្រទេសវិញ អមជា មួយនឹងវត្តមានអាវុធយុទ្ធភ័ណ្ឌមួយចំនួនមកជាមួយ ។ របាយការណ៍ ពីរដ្ឋាភិបាលប្រទេសថៃអោយ ដឹងថា ក្រោយពីធ្វើការតាមដានស៊ើបអង្កេតឯករាជ្យ ពាក់ព័ន្ធ នឹងយុវនិស្សិត ៥ រូបនេះ ពួកគេពិតជា គ្មានទំនាក់ទំនងណាមួយ ជាមួយនឹងបទឧក្រិដ្ឋកម្មឬជាមួយនឹងក្រុមISISក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម នោះទេ ។

លោក Sek Wannamethee អ្នកនាំពាក្យអោយក្រសួងបរទេស ថៃ បំភ្លឺដល់សារព័ត៌មាន រ៉យទ័រអោយ ដឹងថា ៖ យុវនិស្សិតថៃ ៥ នាក់ ដែលបានចាប់ឃាត់ខ្លួននោះ ត្រូវបានដោះ លែង នឹង បានធ្វើដំណើរ មាតុប្រទេសវិញហើយ ។ យុវសិស្ស ទាំង ៥ នាក់ ត្រូវបានអាជ្ញាធរ ប្រទេស ប៉ាគីស្ថាន ដោះលែងសា ជាថ្មី អំឡុងថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ ។ ពុំមានព័ត៌មានលម្អិត ស្តី ពី លទ្ធភាពក្នុងការចរចារ ឈានដល់ ការសម្រេចក្នុងការដោះលែងពួកគេនោះទេ ប៉ុន្តែអ្វីដែល បាន ដឹង ជាក់ច្បាស់នោះគឺថា សមាជិកបុគ្គលិកស្ថានទូតថៃ ប្រចាំប៉ាគីស្ថាន គឺបានចេញបទអន្តរាគមន៍ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA