ភ្នំពេញ៖ បន្ទាប់ពីព័ត៌មាន លេចឮជាបន្តបន្ទាប់ថា អតីតគូស្នេហ៍របស់ វីជេ រតនា គឺកញ្ញា សន នាងផល្លីកា បានទៅលួចលាក់បង្កាត់ភ្លើងស្នេហ៍ ជាមួយកូនប្រុសអ្នកមានទ្រព្យរួចមក គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ លោក រតនា ហាក់មានចេតនាសម្ញែងរូបភាពស្និទ្ធស្នាល ជាមួយនារីរូបស្រស់ជាច្រើននាក់ ក្នុងនោះគេឃើញលោកហាក់ ដូចជាមានភាពជិតដិត ប្លែក ជាមួយពិធីការិនី ជីជី ធ្វើឲ្យទស្សនិកជនមួយចំនួនគិតថា ពិធីការិនីរូបនេះ អាចនឹងចូលខ្លួនមកព្យាបាលរបួសបេះដូង របស់លោក ក៏មិនដឹង ។

ចាប់តាំងពី វីជេ រតនា និង កញ្ញា សន នាងផល្លីកា បានសម្រេចចិត្ត កាត់ផ្តាច់ចំណងស្នេហ៍ ជាមួយគ្នាត្រឹមពាក់កណ្តាលទី ដោយសារតែមានអ្នកទី៣ ចូលជ្រៀតជ្រែកស្នេហ៍ ឆក់យក បេះដូងស្រីស្រស់ នាងផល្លីកា ចេញពីដើមទ្រូងរបស់លោក បន្សល់ទុកឲ្យលោករស់នៅ កណ្តោចកណ្តែង តែម្នាក់ឯង ។ ក្នុងរយៈពេលចុងក្រោយនេះ ហាក់សង្កេតឃើញ លោក រតនា មិនសូវឈឺចាប់ដូចមុនឡើយ ចាប់តាំងពីលោកបែកបាក់ ជាមួយ អតីតគូស្នេហ៍ចាស់រួចមក។ គេតែងតែឃើញតារារូបនេះសម្ញែងកាយវិកាជិតដិតឱបរឹត ជាមួយតារាស្រី ដែលទស្សនិកជនស្គាល់ យ៉ាងច្បាស់ថា ជាពិធីការិនី កញ្ញា ជីជី ប្រៀបបីដូចជា គូស្នេហ៍ថ្មោងថ្មី។

តាមរយៈរូបថតជាច្រើន ដែលបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ លោក រតនា គេសង្កេតឃើញថា លោកហាក់មានភាពសិ្នទ្ធស្នាលផ្អែមល្ហែម ជាមួយគ្នាមិនចាញ់អតីត សង្សារចាស់ប៉ុន្មានឡើយ ។ សម្រាប់ការសម្ញែងរូបថត ទាំងអស់នេះ គឺត្រូវបានប្រភពពីអ្នកសិល្បៈ ជិតដិតជាមួយ លោក រតនា បានលួចខ្សឹបប្រាប់ LookingTODAY ថា សម្រាប់ទំនាក់ទំនងរវាង រតនា និង ជីជី មិនមានទំនាក់ទំនងស្អិតល្មួតអីខ្លាំងក្លាទេ។ តាមពិតទៅពួកគេទាំងពីរនាក់ គ្រាន់តែជា មិត្តភក្តិរួមអាជីព ហើយធ្លាប់ធ្វើការជាមួយគ្នា ។ ដូច្នេះជារឿយ ៗឲ្យតែទៅធ្វើការ ជាមួយគ្នា ពួកគេតែងតែថតរូបបែបនេះ ។

ប្រភពដដែល បានប្រាប់ទៀតថា តាមពិតទៅ វីជេ រតនា ពិតជាមានការឈឺចាប់ សម្រាប់ក្ដីប្រះ ស្រាំស្នេហា ជាមួយ ផល្លីកា ហើយសម្រាប់ការបង្ហាញរូបថត ឱបរឹតជាមួយអ្នកសិល្បៈ និងជា ពិសេស កញ្ញា ជីជី នោះ ជាចេតនារបស់រតនា ចង់ផ្ញើរ សារបញ្ឈឺចិត្តអតីតមិត្តស្រី តែប៉ុណ្ណោះ។ បើទោះជាពេលនេះ ផល្លីកា កំពុងសាងស្នេហ៍ថ្មី លើទ្រនំ ដែលជ្រោងនាងឲ្យ មានភាព ហ៊ឺហារ ស៊ីវិល័យក៏ដោយ ។

តាមរយៈការបង្ហើបនេះ គេនៅមិនទាន់ហ៊ានអះអាងថា ជាការពិតទាំងអស់ ឬយ៉ាងណាទេ ខណៈ ដែល LookingTODAY នៅមិនទាន់អាចទាក់ទងទៅ លោក រតនា ដើម្បីសាកសួរ ការពិតបាន នៅ ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ នេះ។ ដូច្នេះចង់ដឹងថា រូបថតទាំងអស់ ដែលលោកបង្ហោះ នៅ លើបណ្តាញ ទំនាក់ទំនងសង្គម របស់លោកនោះ គឺជាចេតនាចង់បញ្ឈឺចិត្តអតីតសង្សារ ឬក៏គ្រាន់ តែជាការសម្តែង មានតែរងចាំការបកស្រាយ ពី រតនា នៅពេលក្រោយ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល