CamNews

វណ្ណ វល័ក្ខ រង់ចាំអ៊ុតមើល សំឡេងរិះគន់ ដើម្បីកែខ្លួន

ភ្នំពេញ៖ ថ្មីៗនេះ មានការរិះគន់ និងលើកឡើងចំពោះសកម្មភាព របស់តារាសម្តែងស្រី និយមស្លៀកពាក់ បែបសិចស៊ី កញ្ញា វណ្ណ វល័ក្ខ ថា បាននឹងកំពុងតែប្រជែង យកតំណែង សិចស៊ីពីតារាសម្តែងរៀមច្បង ក្នុងពិភពសិល្បៈ។ ខណៈមុនបន្តិចនេះ ក៏មានការរិះគន់ចំៗ មកលើរូបនាង ជុំវិញការស្លៀកពាក់ខ្លី ខើចលើខើចក្រោម ញ្ចេញភាពសិចស៊ី បង្ហោះលើបណ្តាញ ទំនាក់ទំនងសង្គម Facebook។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែង វណ្ណ វល័ក្ខ ស្លៀកពាក់ខើចខ្លី និងបានថតរូប យកមកបង្ហោះ បង្អួតគេឯង ក្នុងទំព័រសង្គមហ្វេសប៊ុកផ្ទាល់ ដើម្បីទាមទារការចាប់អារម្មណ៍ ពីសំណាក់ ទស្សនិកជន អ្នកគាំទ្រ រហូតមានការរិះគន់ដោយចំហរ។ ប៉ុន្តែ វល័ក្ខ បានឆ្លើយតប ចំពោះការរិះគន់នេះវិញថា នាងពុំមានចេតនាផ្គើន មហាជន ឬដើម្បីប្រជែងតំណែងសិចស៊ី ពីនរណាម្នាក់ឡើយ។
ផ្តល់សម្ភាសន៍ ដាច់ដោយឡែកមួយ ឲ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ តារាសម្តែងចង្កាស្រួចចង្កេះអង្ក្រង វណ្ណ វល័ក្ខ បាននិយាយថា ចំពោះការរិះគន់ទាំងនេះ នាងនឹងយកទៅពិចារណា ដើម្បីកែលំអ បើសិនជាមានមហាជនច្រើន សម្តែងការមិនពេលចិត្ត រាល់ទង្វើ ឬសកម្មភាពផ្សេងៗ នាងនឹងកែប្រែភ្លាមៗ ដើម្បីកុំឲ្យមានសំឡេងរិះគន់ខ្លាំង។
តារាសម្តែង វណ្ណ វល័ក្ខ បាននិយាយបន្តថា "ខ្ញុំតែខ្លាចណាស់ ចំពោះរឿងអាស្រូវ កើតឡើងមកលើខ្លួនខ្ញុំ ប៉ុន្តែបើសិនជាបានកើតឡើង មកលើខ្លួនខ្ញុំហើយនោះ ខ្ញុំក៏មិនគេចវេសអ្វីដែរ ជាក់ស្តែងដូចជារឿង ស្លៀកពាក់ខ្លីនេះអ៊ីចឹង បើសិនមានទស្សនិកជន អ្នកគាំទ្រភាគច្រើន មិនពេញចិត្តទេ ខ្ញុំនឹងបញ្ឈប់ត្រឹមហ្នឹង..!។ តែបើពុំមានអ្នករិះគន់ច្រើនទេ ខ្ញុំនៅតែបន្តសកម្មភាព នេះដដែល។ ម្យ៉ាងទៀតខ្ញុំ នឹងពិចារណាកែលម្អទៅលើ សកម្មភាពទាំងឡាយណា ដែលគេមិនពេញចិត្ត ដើម្បីភាពល្អប្រសើរ..!"។

ជាមួយគ្នានេះ វណ្ណ វល័ក្ខ បានបញ្ជាក់ថា នាងនឹងទទួលយករាល់ការរិះគន់ទាំងឡាយ ពីសំណាក់មហាជន ដើម្បីស្ថាបនា បើសិនជាទង្វើណាមួយ នាងបានធ្វើហើយ មើលទៅវាមិនល្អ ហើយមិនសក្តិសមនោះ។ ម្យ៉ាងទៀត បើសិនជាមានការរិះគន់ខ្លាំង ចំពោះការថតរូបស្លៀកពាក់សិចស៊ី ទៀតនោះ នាងនឹងឈប់ថតរូបយកទៅបង្ហោះ លើទំព័រហ្វេសប៊ុក ទៀតហើយ។

តារាសម្តែងជើងថ្មី វណ្ណ វល័ក្ខ មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងឧស្សាហ៍ បង្ហោះរូបថត សកម្មភាពរបស់នាង នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ។ ក្នុងនោះភាគច្រើន ជារូប ដែលបង្ហាញពីភាពសិចស៊ី បញ្ចេញសាច់ដងខ្លួន ទាក់ទាញក្រសែភ្នែកបុរសៗ សំឡឹងមើលសម្រស់ ស្បែករបស់នាងមិនដាក់ភ្នែក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល