កាលពីពេលថ្មីៗនេះមានដំណឹងល្អគួរអោយចាប់អារម្មណ៍ចំនួនពីរចេញពីខាង Nokia ដែល
ទាក់ទងនឹង Symbian ,ទីមួយ Nokia បានអោយដឹងថាក្រុមហ៊ុននឹងធ្វើការបញ្ចេញនូវកំណែ
Update ថ្មីគឺ Symbian Belle សំរាប់ទូរស័ព្ទគ្រប់ប្រភេទរបស់ខ្លួនក្នុងសម័យបច្ចុប្បន្ននេះនៅ
ដើមឆ្នាំ ២០១២ និងទីពីរ ឈ្មោះ Symbian នឹងត្រូវផ្អាកប្រើប្រាស់ជាផ្លូវការ និងជំនួសមកវិញ
មានតែឈ្មោះ Nokia មួយតែប៉ុណ្ណោះ។
ចំពោះការផ្លាស់ប្តូរឈ្មោះហៅរបស់ប្រព័ន្ធប្រតិបត្តិការគឺជាទង្វើមួយដែលគ្មានអ្វីគួរអោយភ្ញាក់
ផ្អើលប៉ុន្មាននោះឡើយ ពីព្រោះរយៈកាលកន្លងមក Nokia ក៏ធ្លាប់បានធ្វើដូចគ្នានេះដែរជាមួយ
បណ្តាសេវាកម្ម Ovi ក្នុងទិសដៅធ្វើការបង្កើនលទ្ធភាពទទួលស្គាល់លើផ្លាកយីហោរ ក៏ដូចជា
ឯកភាពលើឈ្មោះហៅផងដែរ។ ចាប់ពីពេលនេះតទៅ អ្នកប្រើប្រាស់ទូទៅនឹងមិនអាចឃើញ
ឈ្មោះ Symbian ច្រើនទៀតនោះឡើយ ដោយជំនួសមកវិញគឺ Nokia, ឧទាហរណ៍ដូចជា
Nokia Anna រឺក៏ Nokia Belle ។ Nokia បានធ្វើការសន្យាថានឹងបន្តធ្វើការផ្គត់ផ្គង់មូលដា្ឋនគ្រឹះ
នេះនៅក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត ហើយឈ្មោះហៅសំរាប់រាល់ផលិតផលជំនាន់
ក្រោយក៏នឹងត្រូវបានបង្ហាញដែរ។ ក្រោយបន្ទាប់ពី Nokia Belle គឺនឹងដល់វេណ Nokia Carla
និង Nokia Donna ។
Nokia បានអោយដឹងថាកំណែ Update Nokia Belle សំរាប់បណ្តាឧបករណ៍បច្ចុប្បន្នមានដូចជា
N8, C7, E6, X7, C6-01, C7 រឺក៏ Oro នឹងត្រូវបានក្រុមហ៊ុនធ្វើការបញ្ចេញនៅកំឡុងខែ កុម្ភៈឆ្នាំ
២០១២ ខាងមុខនេះ។ ទាំងនោះគឺជាឧបករណ៍ចាស់ ហើយចំពោះឧបករណ៍ថ្មីដែលទើបនឹង
ទិញ បូករួមទាំងផលិតផលដែលបានរៀបរាប់ខាងលើ គឺសុទ្ធតែបានតំឡើងរួចជាស្រេចនូវ
Nokia Belle រួមជាមួយនឹង 700, 701 រឺក៏ 603 ផងដែរ។ ដូច្នេះចំពោះអ្នកដែលរង់ចាំ Belle គឺ
ត្រឹមតែប៉ុន្មានខែទៀតនឹងមកដល់ហើយ៕
ប្រភព៖ Nokia Conversations
ដោយ៖ រដ្ឋា