CamNews

គ្រួសាររកស៊ីលក់ សំបុត្ររថយន្តក្រុង ធ្វើកិច្ចសន្យា និងសុំទោស សមត្ថកិច្ច ជាផ្លូវការ ក្រោយចាក់ធុងបាស់

កំពង់ចាម : ទីបំផុត ក្រុមគ្រួសារ ដែលរកស៊ីលក់សំបុត្ររថយន្ត ក្រុងស្ថិត នៅផ្សារព្រទទឹង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យា សុំទោសជាផ្លូវការ ចំពោះអធិការនគរបាលស្រុកព្រៃឈរ ព្រមទាំងសមត្ថកិច្ចចរាចរ ក្រោយពីក្រុមគ្រួសារមួយនេះ បានយក រថយន្តដឹកធុងបាស់ ទៅស្រែកជេរ នៅមុខអធិការដ្ឋាន នគរបាលស្រុក រឿងចាប់ឃាត់រថយន្តក្រុង របស់ពួកគេ មួយគ្រឿង ដែលចតនៅកន្លែងហាមឃាត់ និងកន្លែងផ្លូវបំបែក កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៏ បែន រ័ត្ន បានរៀបរាប់ពីដំណើររឿង យ៉ាងដូច្នេះថា ឈ្មោះ កេត សីហា អាយុ៣១ឆ្នាំ និងក្រុមគ្រួសារ ៤ទៅ៥នាក់ មានមុខរបរជាអ្នកលក់សំបុត្ររថយន្តក្រុង នៅផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីម្សិលមិញនៅម៉ោងប្រហែល ៨ព្រឹក គាត់បានយករថយន្ត ក្រុង៣៥កៅអីមកឈប់ចតចាំម៉ូយនៅចំណុចហាមឃាត់និងត្រង់ផ្លូវបំបែកជា៤ មុខផ្សារព្រៃទទឹង ។ ទោះបី មានការស្នើសុំអោយចេញ ស្ទះចរាចរ គាត់មិនព្រម យើងក៏បានយករបាំងឃាំងឡាន បំរុងផាកពិន័យ គាត់ក៏នាំ គ្នាទាញរបាំងចេញ បើកឡានចេញបាត់ទៅដោយ កម្លាំងនគរបាល អត់បានផាកទេ ។ បន្តិចក្រោយមក មិនអស់ ចិត្តគាត់យកឡានដាក់ធុងបាស់មកស្រែកជេរ នគរបាល មុខអធិការស្រុក បង្កការស្ទះលើផ្លូវជាតិ ម្តងទៀត ទាល់តែលេង ដៃក្តៅចាប់ម្នាក់ក្នុងចំណោម៤ នាក់ ចូលមកអធិការ លុះ ៤ទៅ៥ ម៉ោងក្រោយមកកម្តៅ បានថយចុះទើបសុំទោស ធ្វើកិច្ចសន្យា ៘ យើងក៏សម្រេចចិត្តបន្ថយបរិយាកាស ដោយសារសាម៊ី ខ្លួន ភ្ញាក់រលឹក ពិសេសអាណិតដល់ឪពុកម្តាយ បង្កើត និងឪពុកម្តាយ ក្មេក ទើបយើងសុំការ ឯកភាពពី ព្រះរាជអាជ្ញា លើកលែងការ ចោទប្រកាន់ អោយត្រឡប់ទៅផ្ទះវិញ។

លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា ការពិតពេលគាត់យករបាំងចេញអោយរថយន្តទៅ យើងក៏មិនថាទេ ព្រោះយើងមិនចង់ផាកទេ ឡានទៅក៏ទៅៗ តែគាត់មិនអស់ចិត្ត យកមេក្រូធុងបាស់៥ ស្រែករកយុត្តិធម៌ ស្រប ពេល នោះមានពាក្យចចាមអារ៉ាម ថា ប៉ុន្មានថ្ងៃទៀត គាត់ដែលអះអាងថា ជាប់សាច់ឈាមជាមួយថ្នាក់ដឹកនាំ ហើយគាត់តេទៅឯកឧត្តម ចាយ បូរិន ឯកឧត្តម មុត ខៀវ ប្តឹងថា នគរបាល វាយគាត់ទៀត តែយើងមិនបាន ទទួល ការអះអាងណាឬទទួលការអន្តរាគមន៍ពីឯឧថ្នាក់ដឹកនាំដែលគាត់ថានោះទេ គឺ ក្រុមគាត់ថាៗ តែគាត់ប៉ុណ្ណោះ។

លោកស្នងការ បានបន្តថា ទីបំផុតសារភាព ធ្វើកិច្ចសន្យាសុំទោស ដោយមានឪពុកក្មេកផងឪពុកបង្កើតផង មកសុំទោសសមត្ថកិច្ចធានាយកទៅអប់រំ យើងក៏សម្តែងការទន់ភ្លន់ ប៉ុន្តែនឹងចាត់វិធានការតាមផ្លូវច្បាប់ បើសិនបន្តធ្វើបែបនេះទៀត ៕

<object width="500" height="300" data="http://www.youtube.com/v/Ga66Zw6JslI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Ga66Zw6JslI&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល