CamNews

ប៉ាក់គីអៅ ជាប់ឈ្មោះជាកំពូលអ្នកមានជាងគេបំផុត ក្នុងជួរសភា​ប្រទេសហ្វីលីពីន

ព័ត៌មានកីឡា៖ ម៉ានី ប៉ាក់គីអៅ វ័យ ៣៦ឆ្នាំ ដែលជាកីឡាករប្រដាល់ជនជាតិ ហ្វីលីពីន ហើយនិង ជាអ្នកតំ​ណាង សមាជិកសភាប្រចាំខេត្ដ Sarangani បានជាប់ឈ្មោះនៅលំដាប់លេខរៀងទី ២ ក្នុងជួរតារាងកំពូល​អ្នក​មានលុយប្រចាំឆ្នាំក្នុងជាជីពជាកីឡាករ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត បើក្រលេក​មកមើល នៅប្រទេស​ហ្វីលីពីន​វិញម្ដង លោក ប៉ាក់គីអៅ គឺជាកំពូលអ្នកមានជាងគេបំផុតក្នុងចំនោម សមាជិកក្នុងសភាទាំងអស់។

ប្រភពព័ត៌មានបានអះអាងទៀតថា កាលពីឆ្នាំ ២០០៩ លោក ប៉ាក់គីអៅ ត្រូវបានចុះឈ្មោះ​ក្នុងទស្សនា​វដ្ដីជំនួញ មួយឈ្មោះថា Forbes ត្រឹមជាកីឡាករមួយរូបដែលជាប់ចំណាត់ថ្នាក់លេខ​​រៀង​​ទី ៦ ក្នុងចំណោមកីឡាករល្បីៗលើពិភាពលោកដែលមានប្រាក់ច្រើនជាងគេ ។ ហើយ​រហូត​មក​ទល់ឆ្នាំ ២០១៤ កីឡាករជាប់ចំណាត់ថ្នាក់ទី ១៤។ ប៉ុន្ដែសម្រាប់ឆ្នាំ ២០១៥ វិញកីឡាករ​ធ្លាក់មក​ចំ​ណាត់​​ថ្នាក់​​ទី ២​បន្ទាប់ពី Floyd Mayweather ។

ក្នុង​សេចក្ដី​ថ្លែងការបង្ហាញពីទ្រព្យសម្បត្ដិ ដោយ របាយការណ៍ប្រចាំឆ្នាំ SALN លោក ប៉ាក់គីអៅ បានប្រកាសជាសារធាណៈថា គាត់មានលុយរហូតដល់ ១.៦៦៨ Billion Peso (លុយរបស់ ហ្វីលី​ពីន) ដែលច្រើនជាងគេបង្អស់ក្នុងជួរសភារបស់ ហ្វីលីពីន ។

ប៉ាក់គីអៅ មិនត្រឹមតែអាចរកចំណូលបានត្រឹមតែអាជីពជាកីឡាករនោះទេ រូបលោក ក៏ជាអ្នក​ជំនួញ​ជួញដូរអចលនទ្រព្យផង ហើយទ្រព្យសម្បត្ដិទាំងអស់របស់គាត់ត្រូវ ចុះចំនូនក្នុងបញ្ជី SALN​របស់ប្រទេស។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ digitaljournal