CamNews

គូសង្សារវ័យក្មេង ចាក់សម្លាប់គ្នាក្នុងសាលា ព្រោះវិបត្តិស្នេហ៍ ផ្អើលពេញខេត្ត កំពង់ចាម

កំពង់ចាម៖ គូស្នេហ៍វ័យក្មេង ដែលគេសង្ស័យថា មានវិបត្តិស្នេហ៍ បានដឹកដៃគ្នាចូលក្នុងសាលារៀន យកកាំបិត ចាក់លើខ្លួនឯង ជាច្រើនកាំបិត ដើម្បីបញ្ចប់ជីវិត និងនាំយករាល់វិបត្តិស្នេហ៍ទៅជាមួយគ្នា។ តែមច្ចុរាជ ឥតមេត្តាមិនអនុញ្ញាត ឲ្យគូស្នេហ៍កម្សត់មួយគូនេះ បានស្លាប់ជាមួយគ្នាឡើយ ពោលតួអង្គស្រី បានស្លាប់បាត់បង់ជីវិតទៅ ខណៈតួអង្គខាងប្រុសស្មោះស្នេហ៍ ត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

មន្ត្រីនគរបាលអធិការដ្ឋានស្រុកកងមាស បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ឃាតកម្ម កើតចេញពីវិបត្តិស្នេហ៍នេះ បានកើតឡើងនៅ ម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ នៅវិទ្យាល័យ «ហ៊ុនសែនខ្ចៅ» ស្ថិតក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

មន្រ្តីនគរបាលដដែល បានឲ្យដឹងថា នារីជាគូសង្សារ ដែលបានស្លាប់បាត់បង់ជីវិតទៅហើយនោះ មានឈ្មោះ ធី លីនដា អាយុ ១៩ឆ្នាំ មានទីលំនៅក្នុងភូមិកោះតាង៉ោទី៣ ឃុំហ្សាគង ស្រុកកងមាស។ នៅលើសពនារីរូបនេះ មានស្នាមកាំបិត នៅលើដោះខាងស្តាំ១កាំបិត ក្រោមដោះស្តាំ ២កាំបិត ចុងដង្ហើម១កាំបិត។ រីឯតួអង្គខាងប្រុស ដែលកំពុងជួយសង្រ្គោះបន្ទាន់នោះ មានឈ្មោះ ទី រដ្ឋា អាយុ ២០ឆ្នាំ នៅទីលំនៅក្នុងភូមិបឹងសាងលិច ឃុំសារគង ស្រុកកងមាស រងរបួសចំដោះខាងឆ្វេង២កាំបិត ក្រោមចុងដង្ហើម១កាំបិត។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរគឺជាគូសង្សារនឹងគ្នា ហើយកើតមានវិបត្តស្នេហ៍ តែមិន ទាន់ដឹងថា បង្កចេញពីមូលហេតុអ្វីនោះទេ រួចក៏ដឹកដៃគ្នាចូលទៅ ក្នុងបន្ទប់រៀនចាក់សម្លាប់ខ្លួន ទាំងពីរនាក់ តែម្តង ក្នុងបំណងឲ្យទុក្ខវិបត្តិទាំងអស់បានបញ្ចប់ទៅតាមជីវិតរបស់ពួកគេ និងចង់បង្ហាញពីការ ក្តីស្មោះស្នេហ៍របស់ពួកគេ ទោះមិនបានមានជីវិតរស់ជួបជុំគ្នា សូមឲ្យស្លាប់ក្នុងថ្ងៃខែតែមួយជាមួយគ្នា។
តែការធ្វើអត្តឃាតបែបកូនក្មេងគ្មានការគិតវែងឆ្ងាយ និងគ្មានការស្តាយដល់ទឹកដោះម្តាយ ពេលវេលា និងទុក្ខលំបាក របស់អ្នកមានគុណខិតខំចិញ្ចឹមបីបាច់ថែរក្សានេះ មជ្ឈរាជមិនសម្រេចបំណងរបស់ពួកគេឡើយ ពោលគឺនៅតែបំបែកពួកគេចេញពីគ្នា មិនឲ្យតួអង្គប្រុសស្លាប់ទៅតាមតួអង្គស្រីឡើយ

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ខេត្តកំពង់ចាម កំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ទៅលើករណីខាងលើនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល