CamNews

ឆាក​បង្ហាញ​ម៉ូដ បង្ក​ការចាប់អារម្មណ៍ ដោយ​តារា អាក្រាតកាយ

រូបភាព​របស់​បណ្ដា​តារា​ម៉ូ​ដែល​ព្រលែង​សុដន់ ឬ​អាក្រា​កាយ​នៅលើ​ឆាក​សម្ដែង មិនមែនជា​រឿង​ចម្លែក ឬ​កម្រ​ទៀត​នោះទេ នៅពេលដែល​ក្រុម​អ្នកបង្កើត​ម៉ូដ បាន​រត់ប្រណាំង​គ្នា​ដើម្បី​បង្ក​ចំណាប់អារម្មណ៍​ដល់​សាធារណជន តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ដើម្បី​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​មនុស្ស​ទូទៅ ក្រុមហ៊ុន​សម្លៀកបំពាក់ធំៗ មិនតិច​នោះទេ ដែល​បាន​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​អាមេរិក សម្រាប់​សកម្មភាព​មុនពេល​ឡើង​ឆាក ចាប់ពី​ការអញ្ជើញ​តារា​លំដាប់​លេខ​មួយ រហូតដល់​ការតុបតែង​ឆាក​ប្រកបដោយ​ភាព​ប្លែក​ភ្នែក។ ក្រៅពី​វិធី​ទាក់ទាញ​ដែល​ត្រូវ​ចំណាយ​ច្រើន​នេះ ក្រុម​អ្នកបង្កើត​ម៉ូដ​សម្លៀកបំពាក់ ក៏បាន​បង្ក​ចំណាប់អារម្មណ៍ ដោយ​ការឱ្យ​តារា​ម៉ូ​ដែល អាក្រាតកាយ​បង្ហាញ​ម៉ូដ​នៅលើ​ឆាក។

ខាងក្រោម​នេះ​គឺជា​ឆាក​បង្ហាញ​ម៉ូ​ដែល​មួយចំនួន ដែល​បាន​ប្រើប្រាស់​វិធី​អាក្រាត ដើម្បី​ទាក់ទាញ​សាធារណជន ៖

ឆាក Ria Keburia ៖ រដូវ​ផ្កា​រីក និង​រដូវក្ដៅ ២០១៣

តារា​ម៉ូ​ដែល​យកដៃ​បិទ​សុដន់ ក្នុងពេល​បង្ហាញ​ម៉ូដ​នៅលើ​ឆាក Ria Keburia ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ Moscow រដូវ​ផ្កា​រីក និង​រដូវក្ដៅ ឆ្នាំ ២០១៣

ទស្សនិកជន​ទាំងឡាយ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ចូលរួម​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ Moscow រដូវ​ផ្កា​រីក និង​រដូវក្ដៅ ឆ្នាំ ២០១៣ ដោយសារតែ​តារា​បង្ហាញ​ម៉ូដ​ជាច្រើន បាន​អាក្រាត​ល្វែងលើ ចេញមក​បង្ហាញខ្លួន ម្ដងម្នាក់ៗ នៅលើ​ឆាក Ria Keburia ។ គោលបំណង​របស់​អ្នក​រចនា​ម៉ូដ គឺ​ដើម្បី​ឧទ្ទេសនាម​នូវ​សំពត់​ដែលមាន​រចនា​រូបរាង​យ៉ាង​ចម្លែក ប្រកបដោយ​ភាព​ច្នៃប្រឌិត។ ប៉ុន្ដែ ការ​យកដៃ​បាំង​សុដន់ គឺជា​ប្រការ​ទាក់ទាញ​ក្រសែភ្នែក ជាង​ការ​អាក្រាត​ទាំងស្រុង។

ឆាក Marc Jacobs ៖ រដូវរំហើយ និង​រដូវរងា ឆ្នាំ ២០១៣

Lily McMenamy នៅលើ​ឆាក​បង្ហាញ​ម៉ូដ Marc Jacobs

កម្រង​ម៉ូ​ដែល​សម្លៀកបំពាក់​រដូវ​រំហើយ និង​រដូវរងា ឆ្នាំ ២០១៣ របស់ Marc Jacobs ក៏បាន​បង្កឱ្យមាន​ការ​ចាប់អារម្មណ៍​ជាខ្លាំង នៅពេល​មាន​វត្តមាន​របស់​កំពូល​តារា​បង្ហាញ​ម៉ូដ កើត​ឆ្នាំ ១៩៩៤ នាង Lily McMenamy ។ នៅលើ​រាងកាយ​របស់​នាង មានតែ​ខោ​រឹប​គូទ​វែង ស្រោមដៃ និង​ស្បែក​តែប៉ុណ្ណោះ។ បើទោះជា​ត្រូវ​ព្រលែង​ខ្លួន ប៉ុន្ដែ​កូនស្រី​របស់​កំពូល​តារា​បង្ហាញ​ម៉ូដ Kristen McMenamy នៅតែ​បង្ហាញ​ភាពជឿជាក់ នៅលើ​ឆាក​សម្ដែង។

ឆាក​បង្ហាញ​ម៉ូដ Pam Hogg ៖ រដូវរំហើយ និង​រដូវរងា ឆ្នាំ ២០១៣

ការសម្ដែង​របស់​ក្រុម Pam Hogg ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ក្រុង London រដូវរំហើយ និង​រដូវរងា ឆ្នាំ គេ​ឃើញ​បណ្ដា​តារា​បង្ហាញ​ម៉ូដ បាន​សម្ដែង​បង្ហាញ​នូវ​សម្លៀកបំពាក់​យ៉ាង​ច្នៃប្រឌិត។ Pam Hogg បាន​យកចិត្តទុកដាក់​ទៅលើ​ក្រណាត់ស្ដើងៗ ដើម្បី​បង្ហាញ​សម្រស់​របស់​អ្នកប្រើប្រាស់។ ក្រៅពី​ឈុត​សម្លៀកបំពាក់​ព្រលែង​សុដន់ ក៏មាន​ម៉ូ​ដែល​សម្លៀកបំពាក់​មួយចំនួន តម្រូវឱ្យ​អ្នក​បង្ហាញ​ម៉ូដ ត្រូវ​អាក្រាតកាយ​ផងដែរ។

House Blue Eyes រដូវ​ផ្កា​រីក និង​រដូវក្ដៅ ២០០៩

តារា​ម៉ូ​ដែល Alice Dellal លើ​ឆាក​បង្ហាញ​ម៉ូដ House Blue Eyes ឆ្នាំ ២០០៩

មុនពេល​បង្ហាញខ្លួន​នៅ​ឆាក​បង្ហាញ​ម៉ូដ Pam Hogg តារា​ម៉ូ​ដែល Alice Dellal ក៏​ធ្លាប់បាន​ដើរ​ម៉ូដ​សិច​ស៊ី នៅលើ​ឆាក​របស់ House Blue Eyes ក្នុង​ព្រឹ​ត្ដិ​ការណ៍​បង្ហាញ​ម៉ូដ ក្រុង London ឆ្នាំ ២០០៩ ។ Alice Dellal បាន​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ឆាក​សម្ដែង ដោយបាន​ដោះអាវ​ធំ​ក្រៅ ចេញ នៅសល់តែ​ខោ​ទ្រនាប់ និង​សុដន់​នៅ​កណ្ដាលវាល ចំពោះមុខ​ទស្សនិកជន។

Robyn Cole ២០១២

បវរកញ្ញា Sophia Cahill អាក្រាតកាយ​ទាំងស្រុង និង​បង្អួត​ផ្ទៃពោះ ៨ខែ នៅលើ​ឆាក

ដោយមាន​គោលបំណង ឧទ្ទេសនាម​កម្រង​ម៉ូ​ដែល​មួក​ថ្មី​របស់ខ្លួន នៅ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ ក្រុង London ឆ្នាំ ២០១២ អ្នក​រចនា​ម៉ូដ បាន​តម្រូវឱ្យ​តារា​បង្ហាញ​ម៉ូដ​អាក្រាតកាយ និង​ពាក់​តែ​មួក​នៅលើ​ក្បាល។ ថ្វីបើ​មាន​រយៈពេល​ខ្លី ប៉ុន្ដែ វា​បាន​បង្ក​ការចាប់អារម្មណ៍​ជាខ្លាំង ដល់​ទស្សនិកជន ពិសេស​គឺមាន​វត្តមាន​របស់​បវរកញ្ញា​អង់គ្លេស Sophia Cahill ។

Charlie Le Mindu រដូវ​ផ្កា​រីក និង​រដូវក្ដៅ ឆ្នាំ ២០១១ - ២០១២

មិន​ត្រឹមតែ​ល្បីឈ្មោះ​ដោយ​តាមរយៈ​ផលិតផល​ចម្លែក​របស់ខ្លួន​នោះទេ Charlie Le Mindu ក៏មាន​ការច្នៃប្រឌិត​ខ្ពស់ ក្នុងការ​ធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​ឆាក​បង្ហាញ​ម៉ូដ​ផងដែរ។ ការតម្រូវ​ឱ្យ​តារា​ម៉ូ​ដែល​អាក្រាតកាយ ក៏ត្រូវ​បាន Charlie Le Mindu យកមកប្រើ​ប្រាស់។ នៅ​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​ក្រុង London រដូវ​ផ្កា​រីក និង​រដូវក្ដៅ ឆ្នាំ ២០១១ Charlie Le Mindu បាន​នាំមក​នូវ​កម្រង​ម៉ូ​ដែល​មួក​យ៉ាង​ស្រស់ស្អាត ដោយមាន​ការ​ឧទ្ទេសនាម​ពី​សំណាក់​តារា​ម៉ូ​ដែល​អាក្រាតកាយ ធ្វើឱ្យ​ទស្សនិកជន ស្ទើរតែ​បែក​ភ្នែក។

Frankie Morello រដូវរំហើយ និង​រដូវរងា ឆ្នាំ ២០១២

ឆាក​សម្ដែង​របស់​យីហោ Frankie Morello ក្នុង​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​សម្រាប់​បុរស Milan រដូវរំហើយ និង​រដូវរងា ឆ្នាំ ២០១២  បានធ្វើឱ្យ​ទស្សនិកជន​ជានា​រី ត្រូវ​ក្រហមមុខ នៅពេល​តារា​ម៉ូ​ដែល​ប្រុស ស្រាតសំពត់​ដើម្បី​អាក្រាតកាយ និង​យកដៃ​បិទ​កេរ​ខ្មាស នៅ​ចំពោះមុខ​ទស្ស​និក។

ដោយ ៖ តារា
ប្រភព ៖ ve