មកដល់ពេលនេះ បានមានព័ត៌មានជាច្រើន ស្តីពីអេក្រង់ធ្វើពីធាតុ Sapphire ដែលនឹងត្រូវបំពាក់ លើស្មាតហ្វូន iPhone ជំនាន់បន្ទាប់របស់ Apple។

កាលពីពេលថ្មីៗនេះ Apple បានចំណាយប្រាក់ដល់ទៅ ៥៧៨ លានដុល្លារ ដល់ GT Andvanced Technologies ដើម្បីឲ្យក្រុមហ៊ុននេះ ធានានូវគុណភាព និងភាពរីកចំរើនទៅមុខ ក្នុងដំណើរការផលិត កញ្ចក់អេក្រង់ Sapphire។ សកម្មភាពនេះ មានគោលដៅ ដើម្បីកាត់បន្ថយនូវ ការចំណាយរបស់ អេក្រង់ Sapphire ដែលត្រូវបានគេរំពឹងថា វាជាផ្នែកមួយនៅក្នុង ការរចនាម៉ូតរបស់ iPhone 6 ជាមួយនឹងទំហំអេក្រង់ ធំជាងមុន។

កញ្ចក់ Sapphire នឹងក្លាយជាកញ្ចក់ប្រើជំនួស កញ្ចក់ប្រភេទ Gorilla Glass

Kính sapphire sẽ là người kế nhiệm kính cường lực Gorilla Glass

Bài viết: http://news.zing.vn/Apple-chi-578-trieu-USD-cho-man-hinh-sapphire-cua-iPhone-moi-post373405.html#category

Nguồn Zing News

Kính sapphire sẽ là người kế nhiệm kính cường lực Gorilla Glass

Bài viết: http://news.zing.vn/Apple-chi-578-trieu-USD-cho-man-hinh-sapphire-cua-iPhone-moi-post373405.html#category

Nguồn Zing News

Gorilla Glass គឺជាប្រភេទកញ្ចក់មាំស្វិត និងការពារភាពសឹកឆ្កូតបានល្អមួយ ដែលត្រូវបានប្រើប្រាស់ ធ្វើជាអេក្រង់របស់ បណ្តាជំនាន់ iPhone មុនៗ ក៏ដូចជាបណ្តាស្មាតហ្វូន ដទៃផ្សេងទៀតផងដែរ។ អេក្រង់ធ្វើពីថ្ម Sapphire បើសិនជាវាពិត ជាយកមកប្រើប្រាស់មែន នោះវានឹងផ្តល់នូវ កំរិតនៃភាពរឹងមាំជាងមុន ២,៥ដង បើប្រៀបទៅនឹងបច្ចេកអេក្រង់ បច្ចុប្បន្ននេះ។

បច្ចុប្បន្ន កញ្ចក់ប្រភេទនេះ ត្រូវបានប្រើប្រាស់ នៅក្នុងផ្នែកតូចៗមួយចំនូន របស់ iPhone ដែលក្នុងនោះដូចជា កញ្ចក់ការពារ Sensor ថតរូប និង Touch Sensor ស្គែនក្រយៅដៃ នៅលើ iPhone 5s ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing