ភ្នំពេញ ៖ មានការភ្ញាក់ផ្អើល ពីសំណាក់ ប្រជាពលរដ្ឋ ជាច្រើននាក់ ស្ថិតនៅខាងមុខក្រសួង កិច្ចការនារី តាមផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ ៨៖៣០នាទី ដោយសារតែ មានសកម្មភាព ប្រើអំពើហិង្សា របស់បុរស២នាក់ ជិះម៉ូតូ ទៅលើអ្នកបើក រថយន្ត កូរ៉ូឡាម្នាក់ រហូតអ្នកជិះម៉ូតូ ពីក្រោយ បានលោតចេញពីម៉ូតូ ហក់ចូលតាមប្រហោងទ្វារ រថយន្តចូលទៅខាងក្នុង ហើយទះកំផ្លៀង អ្នកបើករថយន្ត ៣-៤ដៃ និងវាយបណ្តាល ឲ្យរងទៀតផង។

តាមការសួរនាំទើបដឹងរឿងថា នេះដោយសារតែ អ្នកបើករថយន្ត បើកកៀរអ្នកជិះម៉ូតូ នៅក្នុងទឹកដី ខណ្ឌទួលគោក ហើយមិនព្រមឈប់ រថយន្តដោះស្រាយ ។

ស្រ្តីម្នាក់បាននិយាយថា មុនពេលកើតហេតុ អ្នកបើករថយន្ត កូរ៉ូឡា និងអ្នកជិះម៉ូតូ២នាក់ បានប៉ះពារគ្នា បន្តិចបន្តួច នៅក្បែរផ្សារដេប៉ូ ប៉ុន្តែអ្នកបើករថយន្ត មិនព្រមឈប់ ទើបអ្នកជិះម៉ូតូ ទាំង២នាក់ ជិះដេញតាម ពីក្រោយ រហូតដល់ មុខក្រសួងកិច្ចការនារី ហើយបើក បំបុករថយន្ត ខណៈដែលអ្នកជិះម៉ូតូពីក្រោយ បានលោត ចូលទៅក្នុង រថយន្តតាមប្រហោងទ្វារ រួចធ្វើសកម្មភាពវាយ និងទះកំផ្លៀង អ្នកបើករថយន្ត ៣-៤ដៃ បណ្តាលឲ្យ រងរបួសទៀតផង។

ក្រោយកើតហេតុ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នាំគ្នាទៅចោមរោមមើល ប៉ុន្តែភាគីទាំង២ ត្រូវបានសមត្ថកិច្ច ហៅទៅសួរនាំ និងដោះស្រាយគ្នាបញ្ចប់រឿង។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ភាគីខាងម៉ូតូ មានការខឹងសម្បារ យ៉ាងខ្លាំង ដោយសារតែអ្នកបើករថយន្ត មិនព្រមឈប់ ពេលប៉ះពារគ្នា ទើបបណ្តាលឲ្យមានរឿងបែបនេះតែម្តងទៅ។ បើតាមន្រ្តីនគរបាល អ្នកជិះម៉ូតូទាំង២នាក់ ប្រហែលជាមន្រ្តី នគរបាល នៅក្រសួងមហាផ្ទៃខាងផ្នែកឈុតខ្មៅទៀតផង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណ ភាគីទាំង២នោះទេ ៕

ទិដ្ឋភាពប្រជាពលរដ្ឋ ចោមរោមមើលហេតុការណ៍ ខាងលើ

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល