CamNews

ដល់ក, មន្រ្តីទូតអាមេរិក ត្រូវចាប់ឃាត់ខ្លួន ជុំវិញការចោទប្រកាន់ ទទួលសំនូក រាប់ម៉ឺនដុល្លារពីចារកម្មចិន

(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតអាមេរិកម្នាក់ត្រូវបានចាប់ខ្លួន និងទទួលការចោទប្រកាន់ថា បានទទួលប្រាក់​សំណូករាប់ម៉ឺនដុល្លារជាថ្នូរនឹងការរផ្ដល់ឯកសារសម្ងាត់ របស់សហរដ្ឋអាមេរិកឱ្យទៅទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ចិន រីឯចំនួនទឹកប្រាក់ពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

ជុំវិញការឃាត់ខ្លួន​នេះដែរក្រសួងយុត្តិធម៌​អាមេរិកបានឲ្យដឹងថា លោកស្រី Candace Marie Claiborne មានអាយុ៦០ឆ្នាំ បានលួចទាក់ទងជាទៀងទាត់ជាមួយ​បុរសជាជនជាតិ​ចិនពីរនាក់ ដែលគេជឿជាក់ថា​ ជាភា្នក់ងារចារកម្ម​នៅអំឡុងពេល​លោកស្រីបំពេញ​តួនាទីជាមន្រ្តីទូត​នៅក្នុង​ប្រទេសចិន ហើយប្រាក់​ដែលពួកគេផ្ដល់ឱ្យ​លោកស្រី គឺជាថ្នូរទទួល​បានត្រឡប់មកវិញ​នូវឯកសារសម្ងាត់​របស់​សហរដ្ឋអាមេរិក។

ក៏ប៉ុន្តែលោកស្រី Candace បានប្រគល់ប្រាក់ទំាងនេះឱ្យ​បុរសមិនស្គាល់​អត្តសញ្ញាណម្នាក់​​ដែលធ្លាប់រស់​នៅជា​មួយលោកស្រី​នៅក្នុងទីក្រុង​ប៉េកាំង និងទីក្រុង​សៀងហៃ។ ក្រសួងយុត្តិធម៌​អាមេរិកបានបន្ថែមទៀតថា លោកស្រី Claiborne ត្រូវបាន​ចាប់ខ្លួន និងរងការចោទប្រកាន់​ថា បានប្រើប្រាស់​តួនាទីរបស់ខ្លួន​ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន និងបង្កជា ឧបសគ្គ​ដល់ការស៊ើបអង្កេត តាមរយៈការ​និយាយកុហុក។​

គួរបញ្ជាក់ថា​បើតាមក្រសួង​យុត្តិធម៌អាមេរិក លោកស្រី Claiborne ដែលធ្លាប់​បានបម្រើការងារ​ជាមន្ត្រីទូត​អាមេរិក​ចាប់តាំងពី​ឆ្នាំ១៩៩៩ និងមានវិបត្តិហិរញ្ញវត្ថុ ត្រូវបានចាប់ខ្លួន​កាលពី​ថ្ងៃអង្គារ ហើយបង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​កាលពីថ្ងៃពុធ។ ក៏ប៉ុន្តែនៅ​ក្នុងសវនាការ​នោះ លោកស្រីបានច្រានចោល​រាល់ការចោទប្រកាន់​ទំាងឡាយ​ប្រឆាំងនឹងខ្លួន៕

ប្រភព ៖ CNA