ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃ ទី ១៩ ខែ សីហា ២០១៤ បានប្រកាស សាលក្រមផ្តន្ទាទោសស្រ្តីជាប់ចោទម្នាក់ ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែ អនុវត្តទោស នៅក្នុងពន្ធនាគារត្រឹមតែ ២ឆ្នាំ ប៉ុណ្ណោះ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់ ពីបទ «មនុស្សឃាតដោយចេតនា» ជាប់ពាក់ព័ន្ធនឹងករណី ចាប់សម្លាប់ ប្តីរបស់គាត់ ដោយសារតែខឹងនោះ តែងតែវាយធ្វើបាបនៅពេលផឹកស្រាស្រវឹង និង ទារលុយចំនួន១០០០ដុល្លារ យកទៅលេង ល្បែស៊ីសង ប្រព្រឹត្ត កាលពីថ្ងៃ ២៤ ខែ មីនា ឆ្នាំ ២០១៤ នៅក្នុងភូមិ៧ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកតុប ឈុនហេង ប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចោទទាំងលើនេះ មានឈ្មោះ ឪម ចាន់ដាវី ភេទស្រី អាយុ ២៣ ឆ្នាំ មានមុខរបរ លក់សាច់ ជ្រូក នៅផ្សារចាស់។ ជនជាប់ចោទត្រូវបាន តុលាការ សម្រេចផ្តន្ទាទោស ដាក់គុក រយៈពេល ៥ឆ្នាំ តែ អនុវត្តទោស នៅក្នុងពន្ធនាគារត្រឹមតែ ២ឆ្នាំ ប៉ុណ្ណោះ ទោសនៅសេសសល់ ត្រូវព្យួរទាំងអស់ ពីបទ«មនុស្សឃាតដោយចេតនា»។ ជនជាប់ចោទត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី ២៤ ខែ មីនា ២០១៤ បន្ទាប់ពីបានចាក់ប្តី ដោយកាំបិតចុងស្រួច និង បានស្លាប់នៅពេលបញ្ជូនដល់ មន្ទីរពេទ្យ កាល់ម៉ែត នៅចំណុចកើតហេតុ ខាងលើ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល