បន្ទាប់ពីបានប្រើប្រាស់ម៉ាសដែលផ្សំឡើងពីក្រូចពោធិ៍សាត់ បានពីរបីដង អ្នកប្រាកដជាបានដឹងពី
ប្រសិទ្ធិភាពរបស់វិធីនេះ ដោយមុនអង្កាម និងមុនក្បាលខ្មៅត្រូវបានបំបាត់។

នៅក្នុងផ្លែក្រូចពោធិ៍សាត់ មានផ្ទុកវីតាមីន C ច្រើន ដែលមានប្រសិទ្ធិភាពជួយទប់ស្កាត់ការរលាក
ដែលកើតឡើងដោយសារមុន ចំណែកអាស៊ីតរបស់ផ្លែក្រូចនេះក៏ជួយសម្អាត និងធ្វើឱ្យស្បែកបាន
ភ្លឺថ្លា។ ជាមួយនិងក្រូចពោធិ៍សាត់ ផ្សំនិងម្សៅបំពង (baking soda) អ្នកប្រាកដជានឹងមានការភ្ញាក់
ផ្អើលចំពោះអាថ៌កំបាំងនៃការព្យាបាលមុន និងធ្វើឱ្យស្បែកម៉ត់ តាមរយៈវិធីសាមញ្ញខាងក្រោម។

គ្រឿងផ្សំ ៖

១/ ម្សៅបំពង (baking soda) ១ស្លាបព្រា
២/ ទឹកក្រូចពោធិ៍សាត់ ២ស្លាបព្រា

វិធីធ្វើ ៖

ត្រៀម ក្រូចពោធិ៍សាត់ ១/២ ផ្លែ និងម្សៅបំពង (baking soda)

ច្របាច់យកទឹកក្រូចពោធិ៍សាត់ ២ស្លាបព្រា

យកម្សៅបំពង ១ស្លាបព្រា

លាយទឹកក្រូច និងម្សៅបំពង ចូលគ្នា និងកូរឱ្យសព្វ

វិធីប្រើប្រាស់ ៖

ដំបូងត្រូវលាងមុខឱ្យស្អាត រួចយកគ្រឿងផ្សំដែលបានលាយខាងលើ មកបំពោកលើមុខ និងទុក
ប្រហែលពី ១៥ ដល់ ២០នាទី ទើបលាងសម្អាតដោយទឹកក្ដៅឧណ្ហឧណ្ហ។ បំពោកម៉ាសបែបនេះ
ចំនួនពីរដងក្នុងមួយសប្ដាហ៍។ បន្ទាប់ពីបានអនុវត្តវិធីនេះពីរ បីដង អ្នកនឹងបានឃើញប្រសិទ្ធិភាព
របស់វា ដោយមុនលែងកើតមាននៅលើផ្ទៃមុខដូចពេលមុន។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

បបូរមាត់ប្រេះ និងជាំខ្មៅ ក្នុងរដូវខ្យល់ស្ងួត ត្រូវដោះស្រាយបែបណា?

សក់ជ្រុះច្រើនរាល់ថ្ងៃ ត្រូវព្យាបាលបែបណា?

អាថ៌កំបាំង ការពារស្បែកបែកស្រកា ក្នុងរដូវខ្យល់ត្រជាក់

ប្រែសម្រួលដោយ ៖ តារា
ប្រភព LD