Gresso -ក្រុមហ៊ុនឯកទេសខាងផលិតនូវប្រភេទទូរស័ព្ទប្រណិតរបស់រុស្ស៊ី កាលពីពេលថ្មីៗ
នេះក្រុមហ៊ុនទើបតែបានធ្វើការបញ្ចេញនូវគំរូម៉ូដែលទូរស័ព្ទប្រភេទថ្មីមួយទៀតរបស់ខ្លួន
ដែលមានឈ្មោះថា Grand Premiere និងមានបរិមាណកំណត់ត្រឹមតែចំនួន ៣០គ្រឿង
ប៉ុណ្ណោះ ចូលទៅក្នុង Avantgarde Collection របស់ខ្លួន ហើយទូរស័ព្ទប្រណិតប្រភេទថ្មីនេះ
នឹងដំនើរការដោយ S40 និងមានកំរាស់ ១២មីលីម៉ែត្រ។
ការរចនារបស់ Grand Premiere មានលក្ខណៈរឹងមាំ ផ្នែកក្រោមមានរាងជាអក្សរ V មានទំងន់
សរុបចំនួន ១៩០ ក្រាម ក្នុងនោះ ១៥០ក្រាមគឺជាមាស ១៨ការ៉ាត់។ Gresso បានអោយដឹង
ទៀតថាផ្នែកព័ទ្ធជុំវិញ និងប៊ូតុងរបស់ទូរស័ព្ទត្រូវបានផលិតឡើងពីសាច់មាសសុទ្ធមានគុណ
ភាពខ្ពស់ ចំណែកឯផ្នែកខាងក្រោយនិងផ្ទៃខាងមុខបូករួមទាំងអេក្រង់គឺត្រូវបានប្រើប្រាស់
ថ្ម sapphire ពណ៌ខ្មៅ។ តួលេខនិងអក្សរនៅលើប៊ូតុងត្រូវបាន Gresso ឆ្លាក់ដោយ laser លើ
ផ្ទៃ sapphire ដែលមើលទៅមានលក្ខណៈភ្លឺរលោង។ ផ្នែកខាងក្រោយរបស់ Grand Premiere
មានលក្ខណៈសាមញ្ញគឺមានកាមេរ៉ាមួយ ជាមួយតួអក្សរ Grand Premiere ផ្នែកខាងក្រោមនិង
ខាងក្រោមបំផុតដាក់លេខ 01/30 ដែលចង់បង្ហាញថាផលិតប្រភេទថ្មីនេះនឹងមានចំនួនកំនត់
ត្រឹមតែ ៣០គ្រឿងប៉ុណ្ណោះដែលនឹងធ្វើចរាចរនៅក្នុងទីផ្សារ។ Grand Premiere នឹងចាប់ផ្តើម
លក់ចាប់ពីចុងឆ្នាំនេះតទៅជាមួយតំលៃ ៥០.០០០ដុល្លាអាមេរិកក្នុងមួយគ្រឿង៕
ប្រភព ៖ Gresso
ដោយ ៖ រដ្ឋា