ភ្នំពេញ៖ ពិធីការិនីដ៏មានឥទ្ធិពល ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន អ្នកនាង យុគ ចិន្តា ត្រូវបានទស្សនិកជន ចាត់ទុកថាជាតារាស្រីមួយដួង ដែលមានការនិយមជាមួយ ការតុបតែងខ្លួន បែបជានារីស៊ីវិល័យ ។ ជារឿយៗគេតែងតែឃើញនាង បង្ហាញវត្តមានក្នុងឈុតសម្លៀកបំពាក់ យ៉ាងស្រស់សោភា បញ្ចេញសាច់សខ្ចី ប្រៀបដូចជាបណ្តូលចេក ។ ថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនា ការបង្ហាញស្ទីលថ្មី ខុសពីតារាស្រីដទៃ ដែលធ្លាប់តែបញ្ចេញ ភាពសិចស៊ី ជាមួយសម្រស់ដើមទ្រូង និងការស្លៀកពាក់បែបខើចលើខើចក្រោម ។

ទោះជាពិធីការិនី ចាស់វស្សា អ្នកនាង យុគ ចិន្តា មានវ័យកាន់តែច្រើនក៏ដោយ តែបើនិយាយពីរូបសម្រស់វិញ គឺនាងនៅតែរក្សាបានភាពស្រស់ស្អាត មិនចាញ់តារាស្រករ ក្រោយនោះទេ ។ ជារឿយៗ គេតែងតែឃើញនាង ចូលចិត្តពត់ពែន បញ្ចេញស្ទីលថតរូប ជាមួយស្នាមញញឹមពព្រាយ នៅចំពោះមុខកាមេរ៉ា ។

ប៉ុន្តែថ្ងៃនេះទស្សនិកជនប្រាកដ ជាប្លែកអារម្មណ៍ ដោយសារតែ Looking TODAY នឹងនាំអារម្មណ៍ លោកអ្នកនាងទៅទស្សនា ជាមួយស្ទីលថ្មី បញ្ចេញសាច់ខ្នង ជំនួសភាពសិចស៊ី របស់ពិធីការិនី សំដីផ្អែម ។ ចង់ដឹងថាមានកាទាក់ទាញ ការចាប់អារម្មណ៍ និងមានភាពស្រស់ស្អាត ប្លែកភ្នែកយ៉ាង កុំឲ្យខាតពេល ទៅទស្សនាទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល