CamNews

ប៉ាក់គីអៅ លើកដៃសំពះ សុំអង្វរដល់ថ្នាក់ដឹកនាំ ប្រទេសឥណ្ឌូនេស៊ី លើការកាត់ទោសប្រហារជីវិត ជនជាតិហ្វីលីពីន

ព័ត៌មានកីឡា៖ លោក ប៉ាក់គីអៅ ដែលជាកីឡាករប្រដាល់ជនជាតិ ហ្វីលីពីន និងជាសមាជិកក្នុងសភាផងដែរនេាះបាន ចេញសេចក្ដីសំណើរស្នើរសុំចំពោះ ប្រធានាធិបតីប្រទេស ឥណ្ឌូនេស៊ី គឺ លោក ​Joko Widodo ដើម្បីធ្វើការសម្រាលទោសដល់ កម្មករចំណាកស្រុកជនជាតិ ហ្វីលីពីនម្នាក់ពីការកាត់ទោសប្រហា​ជីវិត ពីបទរត់ពន្ធគ្រឿងញៀនដែលមានចំនួន ២.៦ គីឡូក្រាម ។

ស្រ្ដីចំណាកស្រុកជនជាតិ​ ហ្វីលីពីនម្នាក់ បានត្រូវក្រុមប៉ូលីសរបស់ ប្រទេសឥណ្ឌូនេស៊ី រកឃើញគ្រឿង​​ញៀនក្នុងវ៉ាលីរបស់នាង ចំនួន ២.៦ គីឡូក្រាមកាលពីឆ្នាំ ២០១០។ ស្រ្ដីម្នាក់នោះមានឈ្មោះថា​ ​​Mary Jane Veloso ហើយគាត់ក៏បានឆ្លើយបដិសេធនឹង អំពើខុសច្បាប់មួយនោះ ថាគាត់មិនបានប្រព្រឹត្ដនោះទេ។ Mary Jane Veloso ធ្លាប់បាន​ត្រូវ មេធាវីស្នើសុំឲ្យកាត់ទោសត្រឹមតែជាប់គុកបានហើយ ប៉ុន្ដែតុលាការសម្រេច សាលក្រមចុងក្រោយ ត្រូវកាត់​ទោសប្រហាជីវិត ។

ទន្ទឹមនឹងកាត់ទោសនេះ​ លោក ប៉ាក់គីអៅ បានចេញសំណើរស្នើដល់ លោក​ Joko Widodo ដោយលើកឡើងថាគាត់ ហ៊ានលត់ជង្គង់សុំអង្វរដោយអស់ពីទឹកចិត្ដរបស់គាត់ ដើម្បីឲ្យតុលាការសម្រាលទោសដល់ ក្មេងស្រីម្នាក់នោះ ។ ប៉ាក់គីអៅ បានបន្ដទៀតថា នេះគឺជាគុណបំណាច់មួយធំបំផុត ប្រសិនបើគាត់ព្រម សម្រាលទោសដល់ អ្នកទោសម្នាក់នេាះ ។ ហើយម្យ៉ាងវិញទៀត នេះក៏ជាកម្លាំងទឹកចិត្ដដ៏រឹងមាំបំផុត សម្រាប់​ថ្ងៃនៃការប្រកួត ដ៏ធំបំផុតក្នុងប្រវត្ដិសាស្រ្ដជាមួយ Floyd ។

រាជរដ្ឋាភិបាលប្រទេសហ្វីលីពីន​បានសម្រេចសេចក្ដីសំណើទី ២ ដើម្បីស្នើទៅកាន់ប្រទេសឥណ្ឌួនេស៊ី ដើម្បីសុំការអនុគ្រោះលើកលែងទោសដល់ស្ដ្រីម្នាក់នេាះ។

ព័ត៌មានបន្ទាប់៖ ការកាត់ទោសប្រហារជីវិតជនជាតិហ្វីលីពីនម្នាក់ ក្នុងទឹកដីប្រទេសឥណ្ឌូនេស៊ី ត្រូវបានពន្យាពេលហើយ

ដោយ៖ អឿ អ៊ុយ

ប្រភព៖ digitaljournal