ព័ត៌មានអន្តរជាតិ ៖ សិស្សសាលា ១៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេល៤ នាក់ផ្សេង
ទៀតបានបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះអគ្គីភ័យមួយបានឆាបឆេះសាលាមួយកន្លែងនា
វេលាមុននេះបន្តិច ពោលគឹវេលាទាបភ្លឺម៉ោង ៣ ឈានចូលថ្ងៃអង្គារនៅឯប្រទេស មីយ៉ាន់ម៉ា។

លើសពីនេះទៅទៀត បើយោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រផ្លូវការ របស់កងកម្លាំង
ប៉ូលីសរបស់ប្រទេសនេះ បានអោយដឹងថា សិស្សសាលាទាំង ១៧ នាក់នោះ កំពុងតែលង់
លក់អំឡុងពេលនៃការកើតមានឡើងគ្រោះអគ្គីភ័យមួយនេះ ហើយបើនិយាយពីមូលហេតនៃ
ការឆាបឆេះ ប្រភពដដែលបញ្ជាក់ថា មកពីការទុស្សេខ្សែភ្លើង បន្ទាប់ពីឧបករណ៍បំលែងអគី្គ
សនីកើនកម្តៅខ្លាំងពេក៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN