ខេត្តមណ្ឌលគិរីសំបូរទៅដោយភ្នំដែលមានព្រៃក្រាស់ៗ ទេសភាពខៀវស្រងាត់ និងទឹកធ្លាក់ ជាច្រើន។ ហើយទីក្រុងសែនមនោរម្យ គឺជារាជធានីនៃខេត្តដ៏ស្រស់ស្អាតនេះ។

ទោះបីជាវាស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ ក៏សំរស់ និងភាពស្ងាត់ជ្រងំនៃខេត្តដ៏ ស្រស់ស្អាតមួយនេះ បានធ្វើឲភ្ញៀវទេសចរណ៏ដែលបានធ្វើដំណីរមកកំសាន្ត មានការស្ញើចសរសើរជាខ្លាំង។

ប្រសិនជាអ្នកបានមកដល់ខេត្តនេះ អ្នកគួរសាកល្បងធ្វើដំណើរដោយសត្វដំរី ឆ្លងកាត់ ព្រៃដ៏ត្រសុំត្រសាយខៀវស្រងាត់ ដើម្បីកំសាន្តជាមួយនឹងទេសភាពពណ៌បៃតង និងស្រួបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងទស្សនាទឺកធ្លាក់ដ៏ស្រស់ស្អាតថែមទៀតផង។

ក្នុងចំណោមទឹកធ្លាក់ជាច្រើនប្រចាំខេត្តនេះ ទឹកធ្លាក់ជ្រៃធំស្ថិតក្នុងស្រុកសែនមនោរម្យ ដែលមានចំងាយ៤៣ គីឡូម៉ែត្រពីទីរួមខេត្ត។ នៅក្នុងរដូវក្តៅ ទឹកធ្លាក់នេះមានកំពស់ ១៥ម៉ែត្រ និងមានវិជ្ឈមាត្រ ២ម៉ែត្រ។ ចំនែកក្នុងរដូវវស្សា វាមានកំពស់១១ម៉ែត្រ និងវិជ្ឈមាត្រ ៨ម៉ែត្រ។ ទឹកធ្លាក់ជ្រៃធំ ព័ទ្ធជុំវិញទៅដោយដើមស្រឡៅជាច្រើន ព្រមទាំងដើមជ្រៃដ៏ធំ។

ការិយាល័យទេសចរណ៏ខេត្ត សហការជាមួួយអាជ្ញាធរដែនដី បានរៀបចំ ទឹកធ្លាក់ជ្រៃធំ នេះ ជាទីកន្លែងទេសចរណ៏ជំនួសឲទឹកធ្លាក់ប៊ូស្រា ដែលមិនអាចប្រើប្រាស់បាននៅក្នុង រដូវវស្សា។

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ tourismcambodia