សាកសព ១៤នាក់ដែលត្រូវបានគេកាត់ក្បាល និង ៩នាក់ផ្សេងទៀតត្រូវព្យួរ.កនៅលើស្ពានមួយ
នៅក្នុងក្រុង Nuevo Laredo របស់ Mexico ក្បែរព្រំដែនអាមេរិក។

ទីភ្នាក់ងារសារព័ត៌មាន BBC ដកស្រង់សំដីនគរបាលមូលដ្ឋានបានអោយដឹងថា សាកសពចំនួន
៩នាក់ដែលមានសញ្ញាបង្ហាញពីការធ្វើទារុណកម្ម ត្រូវបានរកឃើញនៅលើស្ពានមួយ។ រូបភាព
បានបង្ហាញថា សាកសពត្រូវគេចង បិទមាត់ ប្រឡាក់ពេញដោយឈាម និងត្រូវគេព្យួរ.កនៅលើ
ស្ពានមួយដែលភ្ជាប់ផ្លូវសំខាន់ពី Nuevo Laredo ទៅកាន់ Monterrey។

សារមួយត្រូវបានគេដាក់នៅក្បែរសាកសព។ សារនេះបានសរសេរថា ពួកគេគឺជាសមាជិករបស់
ក្រុមជួញគ្រឿងញៀន Gulf ដែលត្រូវបានសម្លាប់ដោយក្រុមបដិបក្ស គឺ Zetas។ នគរបាលជឿថា
សាកសពទាំងនេះគឺជាសមាជិករបស់ក្រុមឧក្រិដ្ឋជនមួយ ប៉ុន្ដែមិនទាន់កំណត់បានថា អ្នកណាជា
អ្នកទទួលខុសត្រូវចំពោះបញ្ហានេះ។

ប៉ុន្មានម៉ោងក្រោយមក សាកសពគ្មានក្បាលចំនួន ១៤នាក់ផ្សេងទៀតក៏ត្រូវបានប្រទះឃើញនៅ
ក្នុងរថយន្ដមួយគ្រឿង។ ក្បាលរបស់ពួកគេត្រូវបានរកឃើញក្នុងប្រអប់ដាក់ទឹកកកដែលត្រូវបាន
គេបោះចោលនៅខាងក្រៅការិយាល័យរបស់អភិបាលក្រុង។ សារព័ត៌មាននានាបានចេញផ្សាស
ថា ករណីកាត់ក្បាលនេះអាចជាប់ទាក់ទឹននឹងករណីព្យួរ.ក ប៉ុន្ដែអាជ្ញាធរមូលដ្ឋានមិនទាន់ទទួល
ស្គាល់ប្រការនេះ។

Nuevo Laredo គឺជាតំបន់ដែលកើតមានការប្រយុទ្ធរវាងក្រុម ២ ក្នុងចំណោមក្រុមឧក្រិដ្ឋជនជួញ
គ្រឿងញៀនធំបំផុតនៅ Mexico ។ ពួកគេតែងមានការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមដើម្បីគ្រប់គ្រង
ផ្លូវនាំគ្រឿងញៀនចូលអាមេរិក។

ទន្ទឹមនឹងនេះ មនុស្សប្រមាណជា ៥០.០០០នាក់បានសា្លប់ក្នុងអំពើហឹង្សាដែលទាក់ទឹននឹងគ្រឿង
ញៀននៅ Mexico ចាប់តាំងពីឆ្នាំ ២០០៦ ខណៈដែលប្រធានាធិបតិ Felipe Calderon ចាប់ផ្ដើម
បញ្ចេញកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងពួកឧក្រិដ្ឋជន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing