ភ្នំពេញ ៖ បុរសម្នាក់ទំនង ជាបែកថ្នាំបានឡើង ទៅលើផ្ទះគេ ជាន់ទី៣ ហើយដើរសសៀតាមដំបូលប្រក់ស៊ី ប្រូស៊ីម៉ងត៍ បណ្តាលឱ្យធ្លាក់មក ក្រោមកំពស់ជាង៥ម៉ែត្រ រងរបួសបាក់ជើងឆ្វេង បែកក្បាលបង្កឱ្យ មានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកពិនិត្យទាំងយប់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ នៅចំណុចលើផ្ទះ ជាន់ទី៣ ផ្លូវលេខ១៣៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ បុរសខាងលើមាន ឈ្មោះ លឹម ហុកអ៊ួង អាយុ៣១ឆ្នាំ មានមុខរបរ ជាអ្នកបកប្រែភាសារចិន រស់នៅក្បែរ កន្លែងកើតហេតុ។

ទាក់ទងនិងហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា បុរសខាងលើឡើងទៅលើដំបូលផ្ទះរបស់គេ ប្រហែលជាក្នុងបំណងមិនល្អ ឬអាចមកពីបែកថ្នាំ តែបុរសខាងលើបានឆ្លើយថា បានជាគេដើរសសៀលើដំបូលផ្ទះ មិនដើរតាមកាំជណ្តើរព្រោះគេខឹងនឹងបងរបស់គេ។

ក្រោយពេលកើតហេតុ បុរសខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរឬស្សីទី២ សែងចុះពីជាន់ទី៣នាំទៅ សង្រ្គោះនៅមន្ទីរពេទ្យ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល