ព័ត៌មានអន្តរជាតិ ៖ យន្តហោះខ្នាតតូចមួយគ្រឿង មានមនុស្ស ១១នាក់បានធ្លាក់ នៅក្បែរតំបន់ Baha- mas សហរដ្ឋអាម៉េរិក បណ្តាលអោយបុរសម្នាក់ជនជាតិអាម៉េរិកាំងម្នាក់ វ័យ ៧៧ ឆ្នាំបាត់បង់ជីវិត នេះ បើ តាមសារព័ត៌មាន ABC នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។ យន្តហោះ Navajo Chieftain នេះជា កម្ម សិទ្ធិ របស់ក្រុមហ៊ុនអាកាសចរណ៍ Ferguson ដែលចេញដំណើរពីកោះ Eleuthera និង ត្រៀមចុះ ចតនៅ New Providence។ នេះ បើយោងតាម ការលើកឡើងរបស់លោក Paul Rolle ប្រធានចាត់ការ ទូទៅរបស់ក្រុមហ៊ុន មុនពេលកើតហេតុអ្នកបើកបរបានផ្តល់ដំណឹងថាយន្តហោះមានបញ្ហាហើយព្យា យាម ចុះចត នៅលើតំបន់ទឹករាក់ៗ មុនពេលដែល វាអស់ថាមពល ខណៈដែលវាស្ថិត ក្នុងចម្ងាយប្រ មាណ ១៧០ម៉ែត្រពីឆ្នេរ ។ ដោយឡែក មន្រ្តីប៉ូលីស ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ស្តី អំពី អត្ត សញ្ញាណពិតប្រាកដជនរងគ្រោះស្លាប់បាត់បង់ជីវិត ស្របពេលដែល អ្នកដំណើររងគ្រោះផ្សេងទៀត ក៏ កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យក្នុងស្រុកនោះ អាការៈពួកគេ ពុំ ទាន់ បាន ដឹងច្បាស់នៅ ឡើយដូចគ្នាដែរ ៕

ប្រភព ៖ ដើមអម្ពិល អេប៊ីស៊ី ហ្គូហ្គល