CamNews

ពេជ្រ​ អាវីហ្សា ​ទម្លាយអាថ៌​កំបាំងស្នេហា ​​​ជាមួយ​ រ៉េតធី ដូណា

ភ្នំពេញៈ កាលពីអំឡុងពាក់កណ្តាល ខែឧសភាកន្លងទៅនេះ ធ្លាប់លេចឮព័ត៌មាន ថា តារាសម្តែងស្រីស្អាត សាច់សរដើមទ្រូងធំ ទ្រលុកទ្រលន់ កញ្ញា ពេជ្រ អាវីហ្សា និង លោក រ៉េតធី ដូណា បានបង្កើតចំណងស្នេហាជាមួយគ្នា លួចលាក់ រហូតឈានដល់ការដឹកដៃគ្នា ចូលរោងការ នៅក្នុងពេល ឆាប់ៗខាង មុខនេះ ទៀតផង ។ ប៉ុន្តែក្រោយពីលេចឮព័ត៌មាននេះ បានជិតពីរខែ ម្ចាស់សាម៉ីខ្លួនខាងស្រី នាង ពេជ្រ អាវីហ្សា បានចេញមុខច្រាន ចោលព័ត៌មាននេះថា មិនមែនជាការពិត ខណៈទំនាក់ទំនងរវាងពួកនាង គឺបានត្រឹមតែបងប្អូនប៉ុណ្ណោះ។

តារាសម្តែងលេចធ្លោខ្លាំង ទៅលើរូបសម្រស់ស្រស់ផូរផង់ ប្រៀបដូចជាបុប្ផាក្រពុំ កញ្ញា ពេជ្រ អាវីហ្សា បានថ្លែងប្រាប់គេហទំព័រ LookingTODAY ដោយផ្ទាល់ថា ព័ត៌មាន ដែលលេចឮកន្លងមក ថា នាង និង លោក រ៉េតធី ដូណា មានទំនាក់ទំនងស្នេហា ឬក៏មាន គម្រោងរៀបការ ជាមួយគ្នានោះ គឺគ្មានការពិតទាំងស្រុង ពោលមិនដូចការលើកឡើង នាពេលកន្លងមកនោះទេ ។សម្រាប់ពួកគេមានត្រឹមតែ ចំណងមិត្តភាព ជាបងប្អូន គ្មានអ្វីលើសពីនេះទេ ។

ស្រីស្អាតមានដើមទ្រូងធំ មូលក្បំ សាច់សរ ពេជ្រ អាវីហ្សា បានប្រាប់ឲ្យ ដឹងទៀតថា "ខ្ញុំ និងគាត់ (រ៉េត ធីដូណា) គ្មានទំនាក់ទំនងស្វែង យល់ចិត្តគ្នា ស៊ីជម្រៅដល់ថ្នាក់ មានចំណងស្នេហាទេ តាមពិតទៅពួកខ្ញុំ រាប់អានជាមួយគ្នា ត្រឹមតែបងប្អូនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើបង ដូណា គាត់មាន បំណងចង់ ចូលចែចូវមែននោះ គឺមានតែខ្ញុំសុំពេលមើលចិត្តគាត់ ឲ្យច្បាស់សិន មុននឹងឆ្លើយអូខេ "។

កញ្ញា ពេជ្រ អាវីហ្សា ក៏បានពោលពាក្យសរសើ ទៅលើកំលោះមាឌធំ លោក រ៉េតធី ដូណាថា សម្រាប់ លោក ដូណា គឺជាបុរសល្អមានទឹកចិត្តស្រលាញ់ ចូលចិត្តរាប់អាននាង ដោយស្មោះ ប្រៀបដូចជាបងប្អូនបង្កើត ។ ប៉ុន្តែទោះជាគាត់ល្អគ្រប់យ៉ាង ក៏ដោយ ក៏ស្ថិតនៅក្នុងការពិចារណាដែរ ព្រោះពេលនេះ នាងមានគូកំណាញ់ចិត្តរួចទៅហើយ មានតែពេលវេលាទេ ដែលអាចដឹងច្បាស់ ថា អនាគតទៅជាយ៉ាងណា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល