ព័ត៌មានអន្តរជាតិ ៖ អតីតមន្រ្តីជាន់ខ្ពស់ និងជា នាយិកាសេវា ក្រុមហ៊ុន អាកាសចរណ៍ Korean Air នាង Heather Cho ដែលត្រូវបានផ្តន្ទាទោស ជាប់ពន្ធនាគារ ពីជម្លោះ រឿង គ្រាប់ធញ្ញជាតិ កាលពី ពេលកន្លងទៅនោះ ត្រូវបានដោះលែងហើយ បន្ទាប់ពី តវ៉ាក្តីឈ្នះ នៅសាលាឧទ្ធរណ៍ ។

សេចក្តីរាយការណ៍ ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា នាង Heather Cho ទទួលងារថ្មីនាង គ្រាប់ធញ្ញជាតិ នោះ ត្រូវបានកាត់ទោស ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ អំឡុងខែ កុម្ភៈ ប៉ុន្តែតុលាការនៅថ្ងៃសុក្រ ម្សិលមិញនេះ ផ្ទាល់តែម្តង ចេញសេចក្តីសម្រេចអោយដឹងថា នាងគួរតែ ព្យួរទោស ប្រភពបញ្ជាក់ អោយដឹងថា នាងគ្រាប់ធញ្ញជាតិ ត្រូវបានផ្តន្ទាទោស ពីបទរំលោភបំពាន សុវត្ថិភាព អាកាសចរណ៍ ដោយបញ្ជាអោយយន្តហោះ ហោះត្រលប់ ទៅកាន់ ច្រកដើមវិញ និងបណ្តេញនារីបម្រើការលើយន្ត ហោះចុះចេញ ពីយន្តហោះ ក្រោយពីនាងបម្រើ ដោយ ផ្តល់ជូននូវគ្រាប់ ធញ្ញជាតិ ខុស ទំនង ប៉ុន្តែ តុលាការ សាលាឧទ្ធរណ៍អោយដឹងថា នាងមិនបណ្តាលអោយ មានការផ្លាស់ប្តូរនៃជើងហោះហើរ នោះទេ ដោយសម្រេច កាត់បន្ថយ ការផ្តន្ទាទោស ជាប់ពន្ធនាគារ រយៈពេល ១០ ខែ និង ព្បួរទោស រយៈពេល ២ ឆ្នាំ ។ យ៉ាងណាក៏ដោយចុះ នាងនៅតែ មានទោស ពី បទរំលោភបំពាន អ្នកបម្រើការ លើយន្តហោះដដែល ។

គួររំឮកថា ភ្លាមៗ បន្ទាប់ពីមានដំណើរ ចាកចេញពី ពន្ធនាគារ នាងគ្រាប់ធញ្ញជាតិមិនបានឆ្លើយតប ទៅរាល់សំនួរអ្នកកាសែតនោះទេ និង ប្រញ៉ាប់ជិះរថយន្ត ចេញពីទីចម្រូងចម្រាស់មួយនេះ ។ប្រភព បញ្ជាក់យ៉ាងច្បាស់អោយដឹងថា នាង គ្រាប់ ធញ្ញជាតិ Heather Cho ត្រូវបានគេស្គាល់ឈ្មោះមួយ ទៀតនោះគឺ Cho Hyun-ah គឺ ជា អនុប្រធាន ក្រុមហ៊ុនអាកាសចរណ៍ Korean Air ខណៈនាងគឺជា កូនស្រី ប្រធានក្រុមហ៊ុនផ្ទាល់តែម្តង ៕

- អាន ៖ កូនស្រី ម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ចេញមុខ សុំទោសសាធារណៈ និងលាលែងចេញពីតំណែង ក្រោយរឿងអាស្រូវ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី