រញ្ជូយដីមួយដែលមានកំរិត៥.៨រ៉ិចទ័របានវាយប្រហារមកលើទីក្រុងគ្រឹស្តឈឺក(Christchurch)
ដែលស្ថិតនៅលើកោះភាគខាងត្បូងប្រទេសញូសេឡែន នៅក្នុងថ្ងៃសុក្រនេះ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារភូមិសាស្រ្តរបស់រដ្ឋាភិបាលញូសេឡែនបានអោយ
ដឹងថាការរញ្ជួយនេះបានកើតឡើងនៅវេលាម៉ោង ១៖៥៨នាទី ម៉ោងក្នុងស្រុក ដែលបានជំរៅ
ញ័រ ៨គីឡូមែត្រ។
របស់របរមួយចំនួននៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានបំផ្លាញ, ហើយមនុស្សជាច្រើនបាន
ជម្លៀសខ្លួនចេញពីអាគារ។
សេចក្តីរាយការណ៍ចុងក្រោយបានអោយដឹងថាមនុស្សម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរ
ពេទ្យដើម្បីធ្វើការព្យាបាលរបួស៕
ដោយ
វឌ្ឍនា