ភ្នំពេញ ៖ នារីវ័យក្មេង មានរូបសម្ផស្ស ស្រស់ស្អាតមួយរូប ដែលមានអាយុខ្ទង់២០ ឆ្នាំ បានដាច់ចិត្ដដើរឡើងទៅលើស្ពានអាកាស ហើយលោតសម្លាប់ខ្លួន តែសំណាងល្អមិន ស្លាប់ បានត្រឹមតែរងរបួស ព្រោះកម្ពស់ដែល នាងលោត គឺមានត្រឹមតែជាង៣ម៉ែត្រ ប៉ុណ្ណោះ ។

ហេតុការណ៍ស្ដ្រីវ័យក្មេងលោតសម្លាប់ ខ្លួនពីលើស្ពានអាកាសខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង៤និង៤៥នាទីទាបភ្លឺ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិត នៅលើស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ។

នារីរងគ្រោះខាងលើនេះ មិនត្រូវបានគេ ស្គាល់អត្ដសញ្ញាណនោះឡើយ គឺមានវ័យ ខ្ទង់២០ឆ្នាំ មានរូបសម្ផស្សស្រស់ស្អាត ស្លៀក ខោខ្លី និងអាវយឺតដៃខ្លី ពណ៌ខ្មៅ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលយាម នៅស្ពានអាកាស៧មករា បានឱ្យដឹងថា នៅ មុនពេលកើតហេតុ គេឃើញស្ដ្រីវ័យក្មេង ខាងលើនេះ ដើរឡើងលើស្ពានអាកាសពីលិច ទៅកើត ដើរបណ្ដើរយំបណ្ដើរ ហើយពេល ដើរឡើងទៅដល់កណ្ដាលស្ពាន ក៏ឡើងឈរ លើបង្កាន់ដៃប្រុងលោត សមត្ថកិច្ចឃើញក៏ ស្ទុះទៅចាប់ ហើយធ្វើការនិយាយលួងលោម កុំឱ្យរូបនាងគិតខ្លី ចង់សម្លាប់ខ្លួនបែបនេះ ហើយក៏ដឹកដៃ នាំដើរចុះមកក្រោមវិញ ពេលដើរមកដល់ក្រោម ខណៈសមត្ថកិច្ច ព្រលែងដៃ ស្រាប់តែនាងរត់ឡើងទៅលើ ស្ពានវិញ ដល់ចំណុចដែលមានកម្ពស់ប្រមាណ ជិត៣ម៉ែត្រ ស្រាប់តែឡើងលើបង្កាន់ដៃ ហើយលោតចុះមកក្រោម ចំចំណុចឥដ្ឋិការ៉ូ ឡា បណ្ដាលឱ្យរងរបួស ហើយក៏ត្រូវបាន សមត្ថកិច្ច ហៅរថយន្ដសង្គ្រោះមកដឹកយក ទៅសង្គ្រោះបាត់ទៅ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ គេនៅមិន ទាន់ដឹងពីមូលហេតុ និងអត្ដសញ្ញាណរបស់ ស្ដ្រីខាងលើនេះ ពិតប្រាកដនៅឡើយនោះទេ តែបើយោងតាមសាក្សីនៅកន្លែងកើតហេតុ ដែលស្ដាប់ឮសំដីរបស់នាង ពេលយំរៀបរាប់ បានធ្វើឱ្យគេសន្និដ្ឋានថា ទំនងជានាងមាន វិបត្ដិស្នេហា ទើបដាច់ចិត្ដលោតធ្វើអត្ដឃាត បែបនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល