CamNews

ប្រុសស្រី៦នាក់ បានរងរបួសធ្ងន់ស្រាល ខណៈអង្គុយលក់ទូរស័ព្ទ និងអង្គុយលេងមុខផ្ទះត្រូវរថយន្ដតួរីស ជ្រុលបុក

ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ខណៈអង្គុយលក់ទូរស័ព្ទ និងអង្គុយលេង នៅសំយ៉ាប មុខផ្ទះត្រូវ រថយន្តមួយគ្រឿង ម៉ាកតួរីស បានបើកជ្រុលទៅ បុករះសំយ៉ាបផ្ទះ ទូរតាំងទូរស័ព្ទ រួចជ្រុលទៅបុកជញ្ជាំង បន្ទប់ជួលធ្លាយទើប ឈប់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ប្រហែលជិត៧យប់ ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក ញឹម ញ៉ាន់ អាយុ៦៦ឆ្នាំជាម្ចាស់ផ្ទះជួល កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះចំនួន៦នាក់ ប៉ុន្តែ ម្នាក់គ្រាន់តែ រងរបួសបន្តិចបន្តួច ត្រូវជាកូនរបស់គាត់ ចំណែកឯ៥នាក់ទៀត រងរបួសធ្ងន់មនុស្សចាស់២នាក់ ជំទង់ម្នាក់ និងក្មេងម្នាក់ឈ្មោះថា តឿ ភេទប្រុសអាយុ៦ឆ្នាំ ចំណែកឯ៤នាក់់ទៀតពុំបានស្គាល់ឈ្មោះនោះទេ ។ចំណែករថយន្តបង្កម៉ាក តួរីសពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 2F-1409 អ្នកបើកបរ២នាកពុំត្រូវបានស្គាល់ឈ្មោះឡើយ។

ប្រភពបានបន្តថា មុនពេលកើតហេតុរថយន្តបង្ក បានបើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវបេតុង ខាងលើលុះ ដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកចូលផ្ទះរបស់គាត់ដោយ បុករះសរសរ សំយ៉ាបខាងមុខ ដាច់អស់និងទូរដាក់ តាំងទូរស័ព្ទលក់ខ្ទេចអស់រួម និងមនុស្សអង្គុយលក់ទូរស័ព្ទនិង អង្គុយលេងក្បែរ នោះរង របួសធ្ងន់ ស្រាលតែម្តងទៅ និងជ្រុលទៅបុកជញ្ជាំងបន្ទប់ជួលបាក់ខ្ទេចប្រវែងជិត២ម៉ែត្រទើបឈប់ ប៉ុន្តែអ្នកបើកបរ រថយន្តពុំមានរងរបួសនោះទេ ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួន បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន។

រថយន្តបង្កត្រូវប្រគល់ទៅឲ្យនគរបាលជើងគោក នៃស្នងការដ្ឋាន រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល