CamNews

រន្ធត់ ៖ ខ្មាន់កាំភ្លើង បើកការវាយប្រហារ ទៅលើសណ្ឋាគារមួយកន្លែង សម្លាប់ មនុស្ស ៩ នាក់

ប៉ាគីស្ថាន ៖ កាលពីព្រឹកម្សិលមិញនេះ នៅឯសណ្ឋាគារមួយភាគខាងជើង​ប្រទេសប៉ាគីស្ថាន
មានសោកនាដកម្មមួយបានកើតឡើងនោះគឺ ខ្មាន់កាំភ្លើង បានបើកការវាយប្រហារ និងបាន
សម្លាប់ជនបរទេសដល់ទៅ   ៩ រូប  នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារ
ព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយមុននេះ។

យ៉ាងណាមិញ បើយោងតាមសម្តី  មន្រ្តីផ្លូវការមកពីក្រសួង  មហាផ្ទៃនៃប្រទេសនេះ  លោក
Chaudhry Nisar Ali Khan អោយដឹងថា ក្នុងចំណោមជនរងគ្រោះ  ដែលបានស្លាប់បាត់បង់
ជីវិតទាំង ៩ នាក់នោះ រួមមាន ជនជាតិ អ៊ុយក្រែន ៦ រូប និង ជនជាតិចិន ៣  រូបផ្សេងទៀត
ខណៈពេលដែលជនជាតិចិនម្នាក់ បានរួចផុតពីសេចក្តីស្លាប់  បន្ទាប់ពីព្យាយាមរត់គេចខ្លួន
បានសម្រេច។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តីមន្រ្តីរូបនេះបន្ថែមផង
ដែរថា    ខ្មាន់កាំភ្លើងបានចាប់ខ្លួនបុរសពីរនាក់  ក្នុងមូលដ្ឋានធ្វើជាចំណាប់ខ្មាំង  និង តម្រូវ
អោយពួកគេនាំទៅកន្លែងណាមួយ  ដែលមានជនបរទេស  រួចធ្វើការវាយប្រហារ ។  ដោយ
ឡែក ក្នុងចំណោមបុរសដែលជាចំណាប់ខ្មាំង ពីររូបនោះ  មួយនាក់  ត្រូវបានសម្លាប់ ខណៈ
មួយរូបផ្សេងទៀត     បានរួចផុតពីសេចក្តីស្លា បន្ទាប់ពីបានព្យាយាមរត់គេចខ្លួន  រហូតមក
ទល់នឹងពេលនេះ  គេត្រូវបានចាប់ឃាត់ខ្លួន  ដោយក្រុមមន្រ្តីប៉ូលីស ដើម្បីធ្វើការសាកសួរ
ចម្លើយ។

គួររំឭកផងដែរថា  ដោយហេតុតែទីនោះ  វាមិនមែនជាសណ្ឋាគារធំណាស់ណានោះទេ ទើប
សន្តិសុខ មិនធានាបាននូវសុខសុវត្ថិភាពខ្ពស់។ ស្របពេលដែលមន្រ្តីប៉ូលីស ក៏កំពុងធ្វើការ
តាមដានស៊ើបអង្កេត      មិនទាន់ប្រភពណាមួយ  បញ្ជាក់អោយដឹងនៅឡើយនោះទេ ថាតើ
អ្នកណានៅពីក្រោយរឿងនេះអោយពិតប្រាកដ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ cnn